ចាប់ពីដើមឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ អង្គភាពរបស់ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរ ជួបប្រជុំ និងកិច្ចពិភាក្សាជាទៀងទាត់ និងបន្ទាន់នៅតំបន់ព្រំដែន។ ភាគីទាំងពីរបានសហការយ៉ាងប្រសិទ្ធភាពលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែន ដោះស្រាយការលំបាកនិងឧបសគ្គនៅច្រកទ្វារព្រំដែន...

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Duc Thai មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនថ្លែងក្នុងកិច្ចពិភាក្សា
leftcenterrightdel
លោក Li Jun Jie ថ្លែងក្នុងកិច្ចពិភាក្សា

លោកឧត្តមសេនីយ៍ទោ Le Duc Thai បានស្នើឱ្យភាគីទាំងពីរបន្តសហការគ្នាក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងនគរបាលចិនស្តីពីការបង្កើតយន្តការសម្របសម្រួលអនុវត្តច្បាប់កម្រិត ៣ ស្តីពីការគ្រប់គ្រងព្រំដែននៅច្រកទ្វារព្រំដែន និងគ្រប់គ្រងព្រំដែនគោក ក៏ដូចជាកំណត់ហេតុនៃកិច្ចពិភាក្សាការងារដែលបានចុះហត្ថលេខាដោយភាគីទាំងពីរនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ព្រមទាំងលោកឧត្តមសេនីយ៍ទោ Le Duc Thai ស្នើឱ្យភាគីទាំងពីរបង្កើតបណ្តាញទូរស័ព្ទទាន់ហេតុការណ៍រវាងអង្គភាពប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មនៃ​ភាគីនីមួយៗ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា 

លោក Li Jun Jie បានឯកភាពលើសំណើរបស់ភាគីវៀតណាម ហើយជឿជាក់ថា លទ្ធផលនៃកិច្ចពិភាក្សានឹងបន្តលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងរដ្ឋបាលជាតិអន្តោប្រវេសន៍ចិនកាន់តែស៊ីជម្រៅ រួមចំណែកធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាមនិងចិន កសាងខ្សែព្រំដែននៃប្រទេសទាំងពីរប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

បកប្រែដោយ Pham Diep