រដូវវស្សានៅតំបន់ Abyei មិនត្រឹមតែធ្វើឱ្យការចរាចរណ៍មានភាពកកស្ទះ និងពិបាកធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសាលារៀនភាគច្រើនត្រូវជន់លិចក្នុងភក់។ ថ្នាក់រៀនដែលបង្កើតឡើងដោយសសរឈើ ជញ្ជាំងឬស្សី និងដំបូលប្រក់ស្បូវក៏អាចដួលរលំបន្ទាប់ពីភ្លៀងធ្លាក់ដែរ។ ក្មេងៗនៅ Abyei ធ្លាប់ចូលរៀនក្រោមម្លប់ដើមឈើ សូម្បីតែសិស្សត្រូវតែសម្រាកសិក្សាជាច្រើនថ្ងៃជាប់ៗគ្នា ដោយ​សារភ្លៀងធ្លាក់ នាំឲ្យគ្មានកន្លែងសិក្សា។

 

leftcenterrightdel

សមាជិកក្រុមវិស្វកម្មកងទ័ពប្រជាជនវៀតណាមសាងសង់បន្ទប់រៀនដោយឆ្លៀតប្រើប្រាស់សម្ភារៈបោះបង់ចោល
leftcenterrightdel
សមាជិកក្រុមវិស្វកម្មកងទ័ពប្រជាជនវៀតណាមសាងសង់បន្ទប់រៀនដោយឆ្លៀតប្រើប្រាស់សម្ភារៈបោះបង់ចោល

ប្រឈមមុខនឹងស្ថានភាពនេះ ក្រុមវិស្វកម្មកងទ័ពប្រជាជនវៀតណាមបានរៀបចំការស្ទង់មតិសាលាមួយចំនួនក្នុងតំបន់ និងបង្កើតថ្នាក់រៀននៅសាលា Abyei Boys និងសាលា B. Koul Adol។

លោកអនុសេនីយ៍ឯករបំរុង Kieu Van Thang ក្រុមសំណង់ទី ២ នៃកងវិស្វកម្មកងទ័ពប្រជាជនវៀតណាម ឲ្យដឹងថា "តំបន់ Abyei មានកុមារជាច្រើន សាលានីមួយៗនៅទីនេះអាចបង្រៀនសិស្សបានជាង ២០០០ នាក់។ ប៉ុន្ដែចំនួនថ្នាក់រៀនមានតិច ហើយភាគច្រើនធ្លាក់ទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីយើងទទួលភារកិច្ចពីគណៈបញ្ជាការក្រុម ភ្លាមៗយើងបានធ្វើការត្រួតពិនិត្យ និងបង្កើតផែនការសាងសង់បន្ទាប់រៀនឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីសិស្សទៅសាលារៀន"។

ដោយបានដឹងថា បន្ទាប់រៀននីមួយៗមានទំហំប្រហែល ៦០ ម៉ែត្រការ៉េ ដោយប្រើប្រាស់មូលនិធិជំនួយមនុស្សធម៌ពីក្រុមការងារអន្តរស្ថាប័នវៀតណាមចូលរួមប្រតិបត្ដិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទើបបំពេញទស្សនកិច្ច និងត្រួតពិនិត្យកងកម្លាំងវៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅបេសកកម្ម UNISFA កាលពីខែមិថុនា ឆ្នាំ ២០២៤។ បន្ទប់រៀនត្រូវបានគេរំពឹងថានឹងសាងសាង់រួចរាល់នៅដើមខែសីហា។

leftcenterrightdel
សាងសង់បន្ទប់រៀនជួយសិស្សមានកន្លែងសិក្សា
leftcenterrightdel
ជួសជុលទូកជូនប្រជាជននៅតំបន់ Abyei

លោក Tong Emmanuel Deng នាយករងសាលា B. Koul Adol ចែករំលែកថា៖ "បន្ទប់រៀននេះនឹងជួយដល់ការសិក្សារបស់សិស្សជាច្រើន។ ជាពិសេសក្នុងលក្ខខណ្ឌអាកាសធាតុដូចពេលនេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមួយ សាលារៀនទាំងមូលត្រូវជន់លិច ហើយជំនួយរបស់វៀតណាមនឹងជួយសិស្សមានកន្លែងសិក្សាប្រកបដោយសុវត្ថិភាព"។ លើសពីនេះ ក្រុមវិស្វកម្មនៃកងទ័ពប្រជាជនវៀតណាមក៏បានជួសជុលទូកចំនួន ២ គ្រឿង សម្រាប់សហគមន៍ជនជាតិ Mijak នៅតំបន់ Abyei ផងដែរ។ ក្នុងរដូវវស្សា ទូកដែកជាមធ្យោបាយសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅប្រកបរបរចិញ្ចឹមជីវិត និងជាមធ្យោបាយចាំបាច់សម្រាប់​ដឹកជញ្ជូនស្បៀងអាហារ នាំអ្នកជំងឺទៅមន្ទីរពេទ្យ និងដឹកសិស្សទៅសាលារៀន…

នាពេលខាងមុខ ក្រុមវិស្វកម្មនៃកងទ័ពប្រជាជនវៀតណាមនឹងបន្តសាងសង់បន្ទប់រៀន ជួសជុលនិងកែលម្អផ្លូវសហគមន៍ រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ Abyei៕

បកប្រែដោយ Pham Diep