លោកស្រី Huynh Thi Ban ជាគ្រួសារទទួលរបបពីរដ្ឋ ដែលមានស្ថានភាពជួបការលំបាកខ្លាំងណាស់។ ប្តីគាត់ជាយុទ្ធជនពិការក្នុងសង្គ្រាមព្រំដែនភាគនិរតី។ ផ្ទះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ គ្មានដីដាំដុះ រស់នៅដោយប្រកបរបស៊ីឈ្នួល ប្រាក់ចំណូលមិនស្ថិតស្ថេរ។

leftcenterrightdel
លោកស្រី Huynh Thi Ban រីករាយយ៉ាងក្រៃលែងដែលបានទទួលផ្ទះមហាសាមគ្គី

leftcenterrightdel
អាជ្ញាធរឃុំ Phu Hoi ជូនអំណោយដល់លោកស្រី Huynh Thi Ban 

ថ្លែងមតិក្នុងពិធីប្រគល់ផ្ទះ លោកវរសេនីយ៍ឯក Nguyen Duc Trinh ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត An Giang បានឲ្យដឹងថា ផ្ទះមហាសាមគ្គីត្រូវបានសាងសង់ដើម្បីជូនប្រជាជននៅតំបន់ព្រំដែន ក្នុងបំណងចែករំលែកជាមួយគ្រួសារដែលជួបនឹងស្ថានភាពលំបាកអំពីលំនៅឋាន ជួយប្រជាជនរក្សាលំនឹងជីវិត និងខិតខំរួចផុតពីភាពក្រីក្រ។

លោកវរសេនីយ៍ឯក Nguyen Duc Trinh សង្ឃឹមថា គ្រួសារលោកស្រី Huynh Thi Ban នឹងថែរក្សាផ្ទះ ព្យាយាមធ្វើការ អភិវឌ្ឍសេដ្ឋកិច្ច និងបន្តជួសជុលផ្ទះឲ្យកាន់តែទូលាយ ស្អាត។ ទន្ទឹមនឹងនោះ ត្រូវបន្តលើកកម្ពស់ប្រពៃណីរបស់មូលដ្ឋាន​ រួមជាមួយនឹងប្រជាជនក្នុងតំបន់ និងកងកម្លាំងការពារព្រំដែន ការពារយ៉ាងរឹងមាំបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang និងប៉ុស្តិ៍ការពារព្រំដែន Phu Hoi ប្រគល់អំណោយ និងរូបថតលោកអ៊ំ ហូ ជូនគ្រួសារលោកស្រី Huynh Thi Ban

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang អាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍ការពារព្រំដែន Phu Hoi ក៏បានប្រគល់ជូនគ្រួសារ​លោកស្រី Huynh Thi Ban នូវអំណោយដ៏មានអត្ថន័យជាច្រើនផងដែរ៕

បកប្រែដោយ Duy Hoan