អញ្ជើញចុះត្រួតពិនិត្យកងពលធំលេខ ៣៣០ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានកោតសរសើរចំពោះលទ្ធផលដែលអង្គភាពសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងស្នើឱ្យអង្គភាពបន្តរអប់រំកម្មាភិបាលនិងយុទ្ធជនឱ្យយល់ដឹងស៊ីជម្រៅ និងអនុវត្តឱ្យបានល្អនូវភារកិច្ចត្រៀមខ្លួនប្រយុទ្ធ  កុំឱ្យមានភាពអសកម្ម និងជាយថហេតុ   និងក្តាប់ជាប់ស្ថានការណ៍ក្នុងតំបន់ ជាពិសេសនៅតាមតំបន់ព្រំដែន។ ជាមួយគ្នានោះ ធានាឲ្យបានគ្រប់គ្រាន់នូវអាវុធនិងឧបករណ៍បច្ចេកទេសសម្រាប់ការហ្វឹកហ្វឺន លំហាត់សមយុទ្ធនិងត្រៀមខ្លួនប្រយុទ្ធ។ ជាពិសេសកងពេលធំត្រូវផ្លាស់ថ្មី និងលើកកម្ពស់គុណភាពហ្វឹកហ្វឺន និងលំហាត់សមយុទ្ធឲ្យស្របតាមស្ថានការណ៍និងភារកិច្ច រក្សារបៀបរៀបរយ និងគោរពវិន័យ; ថែទាំជីវិតទាំងសម្ភារៈនិងស្មារតីសម្រាប់កម្មាភិបាលនិងយុទ្ធជន; អនុវត្តបានល្អនូវការងារចលនាមហាជន ជួយគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រនៅតំបន់ដែលអង្គភាពឈរជើង...

leftcenterrightdel
មេបញ្ជាការកងពលធំលេខ៣៣០ យោធភូមិភាគទី៩ ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលេចធ្លោក្នុងការអនុវត្តភារកិច្ចរបស់បញ្ជាការដ្ឋានយោធាខេត្ដ  និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ជាពិសេសលើការត្រៀមខ្លួនប្រយុទ្ធ ការផ្ដល់សេនាធិការជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានសម្រាប់ការដឹកនាំការអនុវត្តភារកិច្ចយោធា និងការពារជាតិ ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការជ្រើសរើសទាហានថ្មី និងរៀបចំវគ្គបំប៉នចំណេះដឹងផ្នែកការពារជាតិ និងសន្តិសុខសម្រាប់កងទ័ព​...

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឱ្យបញ្ជាការដ្ឋានយោធាខេត្ដ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ពិនិត្យ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី និងផែនការការងារឆ្នាំ ២០២៤ ព្រមទាំងបង្កើនសមត្ថភាពស្រាវជ្រាវ និងព្យាករណ៍ស្ថានភាពត្រឹមត្រូវ  ក៏ដូចជារៀបចំផែនការ ហ្វឹកហ្វឺន ដោះស្រាយស្ថានភាពដែលកើតឡើងបានទាន់ពេល កុំឲ្យមានភាពអសកម្ម និងជាយថហេតុ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ចុះត្រួតពិនិត្យកងវរសេនាធំលេខ ១ នៃកងពលធំលេខ៣៣០ យោធភូមិភាគទី៩

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានបន្ថែមថា អង្គភាពត្រូវអនុវត្តបានល្អនូវកិច្ចការបរទេសការពារជាតិជាមួយបណ្ដាអង្គភាពនិងមូលដ្ឋានរបស់កម្ពុជា។ សម្របសម្រួលគ្រប់គ្រងព្រំដែន និងបង្គោលព្រំដែន ការពារប្រជាជននិងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ព្រមទាំងកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍...

បកប្រែដោយ Pham Diep