leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh ថ្លែងក្នុងជំនួប

ក្នុងអំឡុងពេលពិធីបុណ្យដូចជា៖ ពិធីរំលឹកគុណូបការៈស្តេច Hung; ពិធីអបអរសាទរខួបលើកទី ៤៩ នៃទិវារំដោះភាគខាងត្បូង និងឯកភាពជាតិ (ថ្ងៃទី ៣០ ខែមេសា) និងទិវាពលកម្មអន្តរជាតិ (ថ្ងៃទី ១ ខែឧសភា) និងពិធីខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ / ៧ ឧសភា ២០២៤) អង្គភាពនានាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីណែនាំ បទបញ្ជា ផែនការ ការដឹកនាំពីថ្នាក់លើក្នុងការងារយោធានិងការពារជាតិ  រួមទាំងការរក្សារបបប្រចាំការ ការយាមល្បាត ការប្រចាំប្រយុទ្ធជាស្រេច និងការការពារ និងប្រយុទ្ធប្រឆាំងនឹងគ្រោះធម្មជាតិ អគ្គីភ័យនិងការផ្ទុះ ការស្វែងរក និងជួយសង្គ្រោះគ្រោះមហន្ដរាយ ការរៀបចំហ្វឹកហ្វឺន ផែនការប្រយុទ្ធដើម្បីការពារមូលដ្ឋាន។

ថ្លែងក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh បានកោតសរសើរចំពោះអង្គភាពដែលបំពេញភារកិច្ចបានល្អក្នុងការត្រៀមប្រយុទ្ធ និងស្នើឲ្យអង្គភាពបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីណែនាំ និងបទប្បញ្ញត្តិគ្រប់លំដាប់ថ្នាក់លើភារកិច្ចត្រៀមខ្លួនប្រយុទ្ធ, អប់រំកម្មាភិបាលនិងយុទ្ធជនឱ្យយល់ស៊ីជម្រៅ និងអនុវត្តឱ្យបានល្អនូវទំនួលខុសត្រូវ និងភារកិច្ចដែលបានប្រគល់ឲ្យ។ ធានាឲ្យបានគ្រប់គ្រាន់នូវកម្លាំង មធ្យោបាយ និងឧបករណ៍បច្ចេកទេសសម្រាប់ភារកិច្ចត្រៀមខ្លួនប្រយុទ្ធ  និងសហការយ៉ាងជិតស្និទ្ធរវាងបណ្ដាកងកម្លាំង។

គណៈកម្មាធិការបក្ស និងមេបញ្ជាការនៃបណ្ដាអង្គភាពត្រូវតែម្ចាស់ការក្នុងការផ្ដល់សេនាធិការជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរ​មូលដ្ឋានដើម្បីដោះស្រាយទាន់ពេលវេលានិងមានប្រសិទ្ធភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ ជាពិសេសតំបន់ព្រំដែននិងកំពង់ផែសមុទ្រ ជៀសវាងការអសកម្ម ឬ ជាយថហេតុ...៕

បកប្រែដោយ Thanh Cong