អញ្ជើញចូលរួមមានលោក Faisal Shahkar មេបញ្ជាការប៉ូលីសអង្គការសហប្រជាជាតិស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព; លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម និងតំណាង ក្រសួង ស្ថាប័នផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Tam Quang ថ្លែងក្នុងពិធី

ថ្លែងក្នុងពិធី លោកឧត្តមសេនីយ៍ឯក Luong Tam Quang បានអះអាងថា សម្រាប់នាយទាហាន និងនាយទាហានរងនៃអង្គភាពប៉ូលីសរក្សាសន្តិភាពលេខ ១ នេះមិនត្រឹមតែជាកិត្តិយស និងមោទនភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសលត់ដំ និងពង្រឹងភាពក្លាហាននយោបាយ សមត្ថភាព និងលទ្ធភាពក្នុងការបំពេញការងារក្នុងបរិយាកាសអន្តរជាតិផងដែរ។ លោកឧត្តមសេនីយ៍ឯក Luong Tam Quang បានសំដែងការជឿជាក់ថា អង្គភាពនឹងលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តបេសកកម្មរក្សាសន្តិភាព។

លោក Faisal Shahkar បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានគាំទ្រ និងសហប្រតិបត្តិការជាមួយប៉ូលីសអង្គការសហប្រជាជាតិ ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តត្រូវបានជំរុញនាពេលអនាគត។ ការដែល​វៀត​ណាមនឹងបញ្ជូនអង្គភាពប៉ូលីសរក្សាសន្តិភាពដំបូងគេទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានបង្ហាញ​ពីតួនាទី និងការរួមចំណែកកាន់តែកើនឡើងរបស់វៀតណាមចំពោះសន្តិភាព សន្តិសុខក្នុងតំបន់និងពិភពលោក។

leftcenterrightdel
លោក Faisal Shahkar ថ្លែងក្នុងពិធី

អង្គភាពប៉ូលីសរក្សាសន្ដិភាពលេខ ១ នឹងបំពេញភារកិច្ចដូចខាងក្រោម៖ ពង្រឹងសន្តិសុខនៅតំបន់ឈរជើង និងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ; ធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅប្រទេសសាមី រួមចំណែកធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ  និងចូលរួមសកម្មភាពសង្គ្រោះមនុស្សធម៌ និងអនុវត្ដការការពារសិទ្ធិមនុស្ស។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Luong Tam Quang និងលោក Faisal Shahkar ប្រគល់ផ្កាជូនមេបញ្ជាការអង្គភាពប៉ូលីសរក្សាសន្ដិភាពលេខ ១

នៅក្នុងពិធី  ប្រតិភូទាំងឡាយបានទស្សនាការហ្វឹកហាត់ជាក់ស្ដែងរបស់កម្លាំងប៉ូលីសរក្សាសន្ដិភាពលេខ ១ នៅស្ថានបេសកកម្ម អង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep