អញ្ជើញចូលរួមពិធីបើកមានលោកវរសេនីយ៍ឯក Le Ngoc Long អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន ប្រធានគណៈកម្មការរៀបចំវគ្គបំប៉នជំនាញសារព័ត៌មានជំនាន់ទី ១២ ឆ្នាំ ២០២២; លោកវរសេនីយ៍ឯក Nguyen Ba Hung អនុប្រធាននយោបាយយោធភូមិភាគទី៥ និងសិក្ខាកាម ទាំង ៥១ នាក់  មកពីអង្គភាពនានាក្នុងតំបន់ភាគកណ្តាល-តីហ្វៀន។

leftcenterrightdel
កម្មវិធីសំដែងសិល្បៈក្នុងពិធីបើកវគ្គបំប៉នជំនាញសារព័ត៌មាន

ថ្លែងមតិក្នុងពិធីបើក លោកវរសេនីយ៍ឯក Le Ngoc Long បានរំលឹកឡើងវិញនូវប្រពៃណីវីរភាពរបស់កាសែតកងទ័ពប្រជាជន ដែលត្រូវបានដាក់ឈ្មោះដោយលោកប្រធានហូជីមិញផ្ទាល់។ លោកវរសេនីយ៍ឯក Le Ngoc Long​ បានបញ្ជាក់ពីសារៈសំខាន់នៃវគ្គបំប៉នជំនាញនេះ  សំដៅជួយលើកកំពស់ចំនួននិងគុណភាពនៃអ្នកសារព័ត៌មានក្នុងជួរកងទ័ព។ ការចូលរួមវគ្គបំប៉នជំនាញសារព័ត៌មានគឺជាឱកាសមួយសម្រាប់សិក្ខាកាមបង្កើនបទពិសោធន៍របស់ខ្លួនក្នុងការសរសេរកាសែត។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Ngoc Long អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន ប្រធានគណៈកម្មការរៀបចំវគ្គបំប៉នជំនាញសារព័ត៌មាន ថ្លែងមតិក្នុងពិធីបើក

វគ្គបំប៉ននេះនឹងផ្តល់ចំណេះដឹងអំពីសារព័ត៌មានបដិវត្តន៍របស់វៀតណាម បង្រៀនជំនាញសរសេរព័ត៌មាន អត្ថបទ ថតរូប ផលិតវីដេអូឃ្លីបដើម្បីផ្តល់ព័ត៌មានអំពីសកម្មភាពរបស់អង្គភាពនិងមូលដ្ឋាន។ វគ្គបំប៉នជំនាញសារព័ត៌មានក្នុងកងទ័ពទាំងមូលជំនាន់ទី ១២ ឆ្នាំ ២០២២ នៅតំបន់ភាគកណ្ដាល-តីហ្វៀន នឹងប្រព្រឹត្ដទៅពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែសីហា៕

បកប្រែដោយ Pham Diep