លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានទទួលស្គាល់ និងលើកសរសើរចំពោះអង្គភាពនានាដែលបានជំនះពុះពាររាល់ការលំបាក ដើម្បីសម្រេចបាននូវលទ្ធផលខ្ពស់។ អង្គភាពដែលឈរជើង និងបំពេញភារកិច្ចនៅតំបន់ដែលជាចំណុចក្តៅនៃរលកទី៤ នៃជំងឺរាតត្បាតកូវីដ-១៩ បានលើកកម្ពស់ស្មារតីនៃការផ្តួចផ្តើម និងគំនិតច្នៃប្រឌិត លើកកម្ពស់តួនាទីស្នូល សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន អង្គភាព និងមូលដ្ឋាន ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ធានាសុខុមាលភាពសង្គម រួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានអង្គទ័ពលេខ៤

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានផ្តល់អំណោយ ជូនពរឆ្នាំថ្មីដល់អង្គភាពនានា ព្រមទាំងប្រគល់អង្ករចំនួន ៥០ តោន ជូនបញ្ជាការដ្ឋានយោធាខេត្ត Long An បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Long An កងពលធំលេខ៥ (យោធភូមិភាគទី៧) បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បញ្ជាការដ្ឋានអង្គទ័ពលេខ៤។ អង្ករខាងលើគឺសម្រាប់ឧបត្ថម្ភដល់កម្មាភិបាល និងយុទ្ធជន ដែលជួបការលំបាក គ្រួសារក្រីក្រ ជនរួមជាតិកាន់សាសនា គ្រួសារទទួលរបបពីរដ្ឋនៅក្នុងតំបន់ដែលអង្គភាពឈរជើង៕

បកប្រែដោយ Huyen Trang