តាងនាមបក្ស រដ្ឋ និងប្រជាជនគុយបា លោក Miguel Díaz-Canel Bermudez បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គលេខាបក្ស ថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជនវៀតណាម និងប្រជាជនទីក្រុងហាណូយដែលបានផ្តល់អង្ករចំនួន ១២,០០០ តោនជូនគុយបាក្នុងបរិបទដែលគុយបាជួបការលំបាកនាបច្ចុប្បន្ន  ហើយ​សង្កត់ធ្ងន់ថា នេះគឺជាសក្ខីភាពនៃចំណងសាមគ្គីភាពស្មោះត្រង់របស់វៀតណាម ដែល​ជាការលើកទឹកចិត្តដ៏ធំធេង និងទាន់ពេលវេលាចំពោះបដិវត្តន៍ និងប្រជាជនគុយបា។ លោក Miguel Díaz-Canel Bermudez ក៏បានជម្រាបជូនពីទិដ្ឋភាពទូទៅនៃស្ថានការណ៍គុយបា និងឧបាយកលញុះញង់បង្កអស្ថិរភាពរបស់​កម្លាំងអរិភាពចំពោះបដិវត្តន៍គុយបា ព្រមទាំងបញ្ជាក់ពីភាពខ្ជាប់ខ្ជួនរបស់ជនកុម្មុយនិស្ត និងប្រជាជនគុយបាក្នុងការការពារបុព្វហេតុ និងសមិទ្ធិផលបដិវត្តន៍របស់ប្រជាជន និងដើម្បីប្រជាជនដែលបានផ្តួចផ្តើមគំនិតដោយមេដឹកនាំ Fidel Castro ។ ក្នុងឱកាសនេះ លោក Miguel Díaz-Canel Bermudez បានបញ្ជាក់សាជាថ្មីនូវបំណងប្រាថ្នា និងការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរគុយបា - វៀតណាម និងសង្កត់ធ្ងន់ថា គុយបាត្រៀមខ្លួនជាស្រេច និងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រួមទាំងការផ្គត់ផ្គង់ និងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Covid-19 ទៅឲ្យវៀតណាម។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong (រូប​ថត៖ vnanet.vn)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ជាថ្មីនូវចំណងសាមគ្គីភាពរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះបុព្វហេតុយុត្តិធម៌របស់បក្ស រដ្ឋ និងប្រជាជនគុយបា។ វៀតណាមបន្តរួមដំណើរជាមួយគុយបាក្នុងដំណើរការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ច-សង្គមនៃសង្គមនិយម។ វៀតណាមនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់គុយបាក្នុងការធានាសន្តិសុខស្បៀងតាមរយៈការផ្គត់ផ្គង់អង្ករ និងកម្មវិធីអភិវឌ្ឍផលិតកម្មស្រូវ ពោត កាហ្វេ និងជលផល។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់គុយបា និងលោក Miguel Díaz-Canel Bermudez ផ្ទាល់ក្នុងការផ្តល់ និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង Covid-19 ទៅឲ្យវៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong