សមិទ្ធិផលទាំងនេះគឺអាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ក្នុងនោះមានការចូលរួមចំណែកយ៉ាងសំខាន់នៃការងារការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស ការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព ដែលជាខ្លឹមសារដ៏សំខាន់ក្នុងការកសាងបក្ស។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia សមាជិកមជ្ឈិមបក្ស អនុប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម

ឯកសាររបស់បក្សភាគច្រើនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការដឹកនាំ និងការអនុវត្តភារកិច្ចនេះ។ ពីឆ្នាំ ២០១៨ វៀតណាមបានអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៥ របស់ការិយាល័យនយោបាយ ដែលចុះនាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨ ស្តីពីការពង្រឹងការការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស ការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាពក្នុងស្ថានភាពថ្មី។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស និងប្រព័ន្ធនយោបាយបានដឹកនាំ អនុវត្តយ៉ាងប្តូរផ្តាច់ និងព្រមៗគ្នានូវដំណោះស្រាយ “កសាង” ផង និង “ប្រយុទ្ធប្រឆាំង” ផង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប្រឈមនឹងការវិវឌ្ឍដ៏ស្មុគស្មាញរបស់ស្ថានភាពក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីឆ្លើយតបនឹងតម្រូវការកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី កិច្ចការការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស ការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាពចាំបាច់ត្រូវបន្តយកចិត្តទុកដាក់លើការដឹកនាំ និងអនុវត្តនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួនដូចតទៅ៖

ទី ១ បង្កើនការអប់រំនយោបាយ និងសតិអារម្មណ៍ លើកកម្ពស់ការយល់ដឹង និងមោទនភាពចំពោះ​កម្មាភិបាល សមាជិកបក្ស និងប្រជាជនអំពីប្រពៃណីវប្បធម៌ និងសមិទ្ធិផលបដិវត្តន៍របស់បក្ស និងប្រជាជាតិ ក៏ដូចជាសមិទ្ធិផលនៃការផ្លាស់ថ្មីក្នុងរយៈពេល ៣៥ ឆ្នាំ អាស្រ័យហេតុនោះបន្តបញ្ជាក់ពីភាពត្រឹមត្រូវ និងភាពច្នៃប្រឌិតនៃមាគ៌ាផ្លាស់ថ្មីរបស់បក្ស។

ទី ២ ផ្តោតសំខាន់លើការកសាងអង្គការបក្សស្អាតស្អំ និងរឹងមាំ ពង្រីកកម្លាំងពលំទូទៅ និងកិច្ចសហការ​យ៉ាងជិតស្និទ្ធពី​បណ្តា​​អង្គការ និង​កងកម្លាំងនានា​; កសាង “ខឿនការពារជាតិដោយ​ប្រជាជនទាំងមូល និង​ខឿនសន្តិសុខដោយ​ប្រជាជន”។

ទី ៣ បង្កើនការដឹកនាំ និងលើកកម្ពស់តួនាទីរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំក្នុងកិច្ចការការពារនយោបាយផ្ទៃក្នុង; ផ្តោតសំខាន់លើការការពារកម្មវិធីនយោបាយរបស់បក្ស លក្ខន្តិកៈរបស់បក្ស គោលការណ៍នៃការរៀបចំចាត់​ចែង​ និងប្រតិបត្តិការរបស់បក្ស។

កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមតែងតែជាកម្លាំងស្នូលឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព និងរក្សាសមរភូមិសតិអារម្មណ៍របស់បក្ស ក្នុងកងទ័ព។ ក្នុងកាលៈទេសៈណាក៏ដោយ ក៏កងទ័ពជាកម្លាំងនយោបាយជានិច្ចដែលស្មោះត្រង់ និងគួរឱ្យទុកចិត្តបំផុតរបស់បក្ស រដ្ឋ និងប្រជាជន សក្តិសមជាកិត្តិនាមដ៏ថ្លៃថ្នូរ “កងទ័ពលោកអ៊ំហូ” ដែលបក្ស និងប្រជាជនផ្តល់ជូនឲ្យ៕

បកប្រែដោយ Huyen Trang