លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រធានរដ្ឋនិងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម បានផ្ញើលិខិតអបអរសាទរ និងផ្កាជូនកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ យុទ្ធជន និងបុគ្គលិកទាំងអស់នៃកាសែតកងទ័ពប្រជាជន។

អញ្ជើញចូលរួមមានលោកស្រី Nguyen Thi Kim Ngan សមាជិកការិយាល័យនយោបាយ  ប្រធានរដ្ឋសភាវៀតណាម  លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ រដ្ឋមន្រ្តីក្រសួងការពារប្រទេស  និងលោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាគណៈឃោនាអប់រំមជ្ឈិមបក្ស។ អញ្ជើញចូលរួមនៅមានថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនានា កងទ័ព និងអ្នកយកព័ត៌មានផងដែរ។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា  Nguyen Thi Kim Ngan អញ្ជើញត្រួតកងពលកិត្តិយស
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងលោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយ ទទួលស្វាគមន៍លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan
leftcenterrightdel
ប្រតិភូទាំងឡាយគោរពទង់ជាតិ
leftcenterrightdel
លោកវរសេនីយ៍ឯក Doan Xuan Bo ថ្លែងក្នុងពិធី

 

ថ្លែងសុន្ទរកថានៅឪកាសនេះ លោកវរសេនីយ៍ឯក Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន បានសង្កត់ធ្ងន់ថា៖ ដំណើរការកកើតនិងអភិវឌ្ឍនៃកាសែតកងទ័ពប្រជាជនតែងតែផ្សាភ្ជាប់ជាមួយការអភិវឌ្ឍនៃបដិវត្តន៍ កងទ័ពប្រជាជននិងសារព័ត៌មានបដិវត្តន៍វៀតណាម។ កាលពី ៧០ ឆ្នាំមុន ក្នុងគ្រាលំបាកបំផុតនៃសម័យសង្គ្រាមតស៊ូប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមនិយមបារាំង ដើម្បីឆ្លើយតបតាមតម្រូវការនៃការងារផ្សព្វផ្សាយឃោសនាព័ត៌មាននោះ អគ្គបញ្ជាការដ្ឋានកងទ័ព បានរួមបញ្ចូលកាសែតទាំងពីរគឺ“ កាសែតកងទ័ពរំដោះ និងកាសែតកងទ័ពវាយឈ្លប” ទៅជាកាសែត​កងប្រ្រជាជនវៀតណាម ហើយបានចេញលេខកាសែតដំបូងបង្អស់នៅភូមិ Khau Dieu ឃុំ Dinh Bien ស្រុក Dinh Hoa ខេត្ដ Thai Nguyen វៀតណាម។ នេះគឺជាកិត្តិយសនិងមោទនភាពដែលកាសែតនៃកងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ឈ្មោះដោយលោកប្រធានហូជីមិញ  

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Anh Tuan បានអានលិខិតអបអរសាទររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong

នៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Tran Anh Tuan អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន បានអានលិខិតអបអរសាទររបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋលោក Nguyen Phu Trong។ ក្នុងលិខិតអបអរសាទរនេះបានសរសេរថាថា កាសែតកងទ័ពប្រជាជនមានកិត្តិយសនិងមោទនៈភាពដែលត្រូវបានដាក់ឈ្មោះដោយលោកប្រធានហូជីមិញ។ ឆ្លងកាត់រយៈពេល​៧០ឆ្នាំ ដែលខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្មាភិបាល កម្មាភិបាល អ្នកយកព័ត៌មាន យុទ្ធជន និងបុគ្គលិកទាំងអស់នៃកាសែតកងទ័ពប្រជាជន រួមទាំងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីលោកប្រធានហូជីមិញ ការដឹកនាំដោយផ្ទាល់របស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការនយោបាយ កាសែតកងទ័ពប្រជាជនមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដែលក្លាយជាកាសែតឈានមុខគេមួយរបស់ប្រទេសជាតិក្នុងការផ្សព្វផ្សាយឃោសនានូវការអនុវត្ដ​គោលមាគ៌ា ទស្សនៈរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ភារកិច្ចយោធាការពារជាតិ និងបុព្វហេតុបដិវត្តន៍របស់កងទ័ព និងប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ បង្រួបបង្រួមជាតិ កសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម និងសាមគ្គីភាពអន្តរជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងនៅក្នុងពិធី


ថ្លែងនៅក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ កាសែតកងទ័ពប្រជាជនគួរតែមានគោលការណ៍ និងដំណោះស្រាយដើម្បីពន្លឿនការអនុវត្ដគម្រោង ព្រមទាំងផ្ដោតលើការកសាងធនធានមនុស្ស វិនិយោគឧបករណ៍ទំនើបដើម្បីឆ្លើយតបតម្រូវការភារកិច្ច។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានបន្ថែមថា កាសែតកងទ័ពប្រជាជនត្រូវរក្សាការតម្រង់ទិសនយោបាយ ចាត់ទុកនយោបាយជាវាសនារបស់កាសែត។ ប្រការនេះ តម្រូវឱ្យកម្មាភិបាលនីមួយៗ អ្នកយកព័ត៌មាន និងអ្នកនិពន្ធនៃកាសែតកងទ័ពប្រជាជនត្រូវមានមានភាពក្លាហាន គោលជំហររឹងមាំ  ទស្សនៈត្រឹមត្រូវ និងមានចំណេះដឹងទូលំទូលាយ ព្រមទាំងមានសមត្ថភាពវិភាគនិងតម្រង់ទិសចំពោះព្រឹត្ដិការណ៍សំខាន់ៗក្នុងប្រទេសនិងអន្ដរជាតិដោយផ្អែកលើគោលមាគ៌ារបស់បក្ស។

leftcenterrightdel
លោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជនអានសេចក្ដីសម្រេចិត្ដប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី៣ របស់ប្រធានរដ្ឋជូនកាសែតកងទ័ពប្រជាជន
leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី៣ ជូន​កាសែតកងទ័ពប្រជាជន


ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃទិវាកាសែតកាសែតកងទ័ពប្រជាជនចេញផ្សាយលេខកាសែតដំបូងបង្អស់ - ទិវាព្រពៃណីកាសែតកងទ័ពប្រជាជន (២០ តុលា ១៩៥០ / ២០ តុលា ២០២០) តាងនាមបក្សនិងរដ្ឋ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ៣ ជូនកាសែតកងទ័ពប្រជាជន។

leftcenterrightdel
 លោកវរសេនីយ៍ឯក Do Phu Tho អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជនថ្លែងក្នុងពិធី


ថ្លែងនៅក្នុងពិធី លោកវរសេនីយ៍ឯក Do Phu Tho អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន បានសង្កត់ធ្ងន់ថា៖ គណៈនិពន្ធនាយក កម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធនិងបុគ្គលិកទាំងអស់នៃកាសែតកងទ័ពប្រជាជនទទួលយកនិងអនុវត្ដត្រឹមត្រូវតាមការដឹកនាំបញ្ជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ និងលោករដ្ឋមន្ដ្រីក្រសួងការពារប្រទេស ។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងប្រតិភូទាំងឡាយថតរូបអនុស្សាវរីយ៍


បន្តលើកកម្ពស់ប្រពៃណីកសាង  ការតស៊ូនិងរីកធំធាត់នៃកាសែតដែលទទួលកិត្ដិយសជាកាសែងវីរភាពពីរដង តែងតែរក្សាបាននូវសាមគ្គីភាពឯកភាពនិងលើកកម្ពស់តួនាទី ទំនួលខុសត្រូវរបស់អ្នកសារព័ត៌យុទ្ធជន និងឥតឈប់ឈរលើកកម្ពស់សមត្ថភាពក្នុងកិច្ចការបក្ស ព្រមទាំងកសាងកាសែតកងទ័ពប្រជាជនឲ្យបានរឹងមាំ និងសម្រេចជោគជ័យនូវរាល់ភារកិច្ចដែលបក្សរដ្ឋកងទ័ពនិងប្រជាជនប្រគល់ជូន។  ទន្ទឹមនឹងនោះ ប្តេជ្ញាកសាងកាសែតកាសែតកងទ័ពប្រជាជនឱ្យក្លាយជាទីភ្នាក់ងារពហុព័ត៌មានធំៗនិងទំនើប ហើយសក្តិសមជាទីភ្នាក់ងារនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ជាសម្លេងនៃកងកម្លាំងប្រដាប់អាវុធនិងប្រជាជនវៀតណាម៕

បកប្រែដោយ Pham Diep