leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋនិងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមលោក Nguyen Phu Trong  សំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃគណៈនិពន្ធនាយកកាសែតកងទ័ពប្រជាជន

 

ការជួបសំណេះសំណាលជាមួយមេដឹកនាំជាន់ខ្ពស់របស់បក្សដែលជាប្រមុខរដ្ឋបានប្រព្រឹត្តទៅយ៉ាងកក់ក្ដៅនិងស្និទ្ធស្នាល។ បន្ទាប់ពីរាយការណ៍សង្ខេបអំពីប្រពៃណីនៃកាសែតដែលត្រូវបានបក្ស និងរដ្ឋផ្ដល់កិត្តិយសជាកាសែតវីរភាពចំនួនពីរលើក និងការត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃទិវាកាសែតកងទ័ពប្រជាជនចេញផ្សាយលេខកាសែតដំបូងបង្អស់ លោកវរសេនីយ៍ឯក Doan Xuan Bo អគ្គនិព្ធនាយកកាសែតកងទ័ពប្រជាជនមានបំណងចង់៖ “ អគ្គលេខាបក្ស ប្រធានរដ្ឋ និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម លោក Nguyen Phu Trong ផ្តល់ពាក្យទូន្មានដល់អ្នកសារព័ត៌មាន ហើយនាពេលខាងមុខ កាសែតគួរផ្តោតលើការអភិវឌ្ឍន៍យ៉ាងដូចម្តេច?” ។

leftcenterrightdel
ជំនួបសំណេះសំណាលក្នុងបរិយាកាសយ៉ាងកក់ក្តៅ និងស្និទ្ធស្នាល
leftcenterrightdel
លោកវរសេនីយ៍ឯក Doan Xuan Bo ប្រគល់និមិត្ដរូបរបស់កាសែតកងទ័ពប្រជាជនជូនអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong

 

ភាពរួសរាយរាក់ទាក់និងភាពសាមញ្ញគឺជាអត្ដចរិតរបស់សមមិត្ដ Nguyen Phu Trong ។ សមមិត្ដ Nguyen Phu Trong ចែករំលែកថា ៖“ អ្នកទាំងអស់គ្នាបានឃើញថា កាសែតកងទ័ពប្រជាជនមានតួនាទីនិងកិត្យានុភាពយ៉ាងសំខាន់ក្នុងប្រព័ន្ធសារព័ត៌មានបដិវត្តន៍របស់ប្រទេសជាតិ។ ឥឡូវនេះសារព័ត៌មានរបស់ប្រទេសយើងកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាដោយមានកាសែតគ្រប់ប្រភេទដូចជា កាសែតបោះពុម្ភ កាសែតអនឡាញ វីដេអូ.......។ ប៉ុន្តែតួនាទីនិងកិត្យានុភាពរបស់កាសែតកងទ័ពប្រជាជនគ្មានការផ្លាស់ប្ដូរទេ ហើយកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។  កាសែតកងទ័ពប្រជាជនមិនត្រឹមតែឃោសនាអំពីព្រឹត្ដិការណ៍យោធាប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវគ្រប់ទិដ្ឋភាពនៃជីវិតសង្គម។ អាចនិយាយបានថា ការឃោសនាអំពីភារកិច្ចយុទ្ធសាស្ត្រពីរគឺការកសាងនិងការពារមាតុភូមិនោះ គឺកាសែតកងទ័ពប្រជាជនឈានមុខគេក្នុងចំណោមកាសែតនៅទូទាំងប្រទេស។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំកាសែតកងទ័ពប្រជាជន

 

បន្ទាប់ពីពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គងរបស់បណ្ដាអនុភាពអមិត្ដ និងទស្សនៈការពារសតិអារម្មណ៍របស់បក្ស សមមិត្ត Nguyen Phu Trong បាននិយាយថា "ក្នុងស្ថានភាពចាំបាច់និងបន្ទាន់" "សម្រាប់រណសិរ្សព័ត៌មាននោះ បក្ស និងរដ្ឋពឹងផ្អែកលើទីភ្នាក់ងារសារព័ត៌មានសំខាន់ៗ រួមទាំងកាសែតកងទ័ពប្រជាជនដែរ។ កាសែតកងទ័ពប្រជាជនបាននិងកំពុងទទួលបានការជឿទុកចិត្តនោះ។ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ នឹងប្រព្រឹត្ដទៅនាពេលខាងមុខ បណ្ដាអនុភាពអមិត្ដកំពុងឃោសនាទស្សនៈខុសឆ្គង ហេតុដូច្នេះ កាសែតកងទ័ពប្រជាជនត្រូវប្រយុទ្ធប្រឆាំងនិងធ្វើឲ្យបរាជ័យនូវរាល់ទស្សនៈខុសឆ្គងនេះ។ នេះគឺជាការតស៊ូដើម្បីការពារទស្សនៈត្រឹមត្រូវនិងការពារបុព្វហេតុផ្លាស់ថ្មី ដើម្បីឯករាជ្យជាតិនិងសង្គមនិយម ដូច្នេះកាសែតកងទ័ពប្រជាជនត្រូវតែរួបរួមគ្នា ប្ដេជ្ញាចិត្ដ មិនត្រឹមតែការពារប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកអភិវឌ្ឍន៍សតិអារម្មណ៍របស់បក្សក្នុងស្ថានភាពថ្មីទៀតផង"៕

បកប្រែដោយ Pham Diep