leftcenterrightdel
លោក Vu Duc Dam ថ្លែងក្នុងកិច្ចប្រជុំ

បន្ទាប់ពីស្ដាប់របាយការណ៍ស្ដីពីលទ្ធផលនៃការគ្រប់គ្រង ការពារព្រំដែន និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ពីកងទ័ពការពារព្រំដែន តាំងពីខែកុម្ភៈ ឆ្នាំ២០២០ មកទល់សព្វថ្ងៃនេះ  លោក Vu Duc Dam វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនដែលបានបញ្ជាណែនាំកងទ័ពការពារព្រំដែនអនុវត្តត្រឹមត្រូវតាមការបញ្ជាពីរដ្ឋាភិបាល គណៈកម្មការជាតិស្តីពីការទប់ស្កាត់និងប្រយុទប្រឆាំងនឹង Covid 19។  កងទ័ពការពារព្រំដែនបានបំពេញល្អភារកិច្ច ហ្វឹកហាត់ និងត្រៀមប្រយុទ្ធជាស្រេច រក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងស្ថានភាពធម្មតាថ្មី។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបន្តបញ្ជាឲ្យស្ថាប័ន និងអង្គភាពអនុវត្តតាមការដឹកនាំពីលេខាធិការដ្ឋាន រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មការជាតិស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹង Covid-19 និងអនុវត្តដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

បកប្រែដោយ Thuy Anh