leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី

 

បន្ទាប់ពីទៅទស្សនាមន្ទីរពិសោធន៍មួយចំនួនរួចមក លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងប្រតិភូបានស្តាប់លោកបណ្ឌិតវិទ្យាសាស្ដ្រ Andrey Kuznetsov អគ្គនាយកភាគីរុស្ស៊ីនៃមជ្ឈមណ្ឌលរាយការណ៍អំពីលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យានៃមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ក្នុងរយៈពេលកន្លងមក។ 

នៅក្នុងឱកានេះ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី សម្រេចបានក្នុងរយៈពេលកន្លងមក។  លទ្ធផលទាំងនេះបានរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាសេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខ រួមចំណែកកសាង និងពង្រឹងចំណងមិត្តភាពប្រពៃណីដ៏ល្អប្រសើរ យូរលង់មកហើយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានបញ្ជាក់ថា មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី គឺជាយន្តការសហប្រតិបត្តិការទ្វេភាគីតែមួយគត់ដែលមានតាំងពីអតីតសហភាពសូវៀតរហូតមកដល់បច្ចុប្បន្ននេះ ហើយជានិមិត្តរូបនៃទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងសហភាពសូវៀតកាលពីមុន និងរុស្ស៊ីសព្វថ្ងៃនេះ។ ប្រជាជននិងកងទ័ពប្រជាជនវៀតណាមចងចាំជានិច្ច និងដឹងគុណជានិច្ចចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃរបស់ប្រជាជនសូវៀតនិងប្រជាជនរុស្ស៊ីសម្រាប់វៀតណាមក្នុងការតស៊ូរំដោះប្រទេសជាតិកាលពីមុន និងការកសាងនិងការការពារមាតុភូមិសព្វថ្ងៃនេះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់ប័ណ្ណសរសើរជូនមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី និងបុគ្គល

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា បក្សរដ្ឋរដ្ឋាភិបាល ក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ហើយចាត់ទុកថា ទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់បំផុតនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងរៀបចំរាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃ “ឆ្នាំមិត្ដភាពវៀតណាម - រុស្ស៊ី និង រុស្ស៊ី -វៀតណាម ឆ្នាំ ២០១៩-២០២០”។ ក្នុងស្មារតីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឱ្យមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី បន្តអនុវត្តឱ្យបានល្អនូវគោលការណ៍ គោលនយោបាយការបរទេសស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្ររបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ព្រមទាំងអនុវត្តត្រឹមត្រូវនូវកិច្ចព្រមព្រៀងស្តីពីមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី និងពិធីសារនៃការធ្វើវិសោធនកម្ម និងបំពេញបន្ថែមកិច្ចព្រមព្រៀង ទន្ទឹមនឹងនោះពង្រីកកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ប្រសិទ្ធភាពលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបំរើភារកិច្ចការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong