leftcenterrightdel
ក្រុមកីឡាយោធាវៀតណាមចូលរួមប្រកួតក្នុងវិញ្ញាសារ Tank Biathlon ក្នុងការប្រកួតកីឡាយោធាកាលពីឆ្នាំ ២០១៩ (រូបថត៖ Vnanet.vn)

 

ក្រុមកីឡាយោធាវៀតណាមចំនួន ៧ ក្រុមនឹងចូលរួមប្រកួតក្នុងវិញ្ញាសារ ចំនួន ៦ នៅប្រទេសរុស្ស៊ី។ ក្រៅពីនេះ ក្រុមកីឡាយោធាវៀតណាមក៏នឹងចូលរួមការប្រកួតកីឡាយោធាដែលនឹងធ្វើឡើងនៅប្រទេសបេឡារុស្ស កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងស្រីលង្កាផងដែរ។

បច្ចុប្បន្ននេះក្រុមប្រកួតនានា បានរៀបចំការហ្វឹកហ្វឺនយ៉ាងសកម្មដើម្បីចូលរួមព្រឹត្តិការណ៍នេះ។ ស្ថាប័នពាក់ព័ន្ធនិងអង្គភាពក្នុងប្រទេសបានសហការជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាយោធារបស់រុស្ស៊ីដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ក្រុមទាំងអស់ធ្វើការហ្វឹកហ្វឺនឲ្យសមស្របជាមួយវិញ្ញាសារនៃការប្រកួត៕

បកប្រែដោយ Pham Diep