leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ថ្លែងក្នុងជំនួប

 

ថ្លែងមតិក្នុងជំនួប លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា អស់រយៈពេល ៥៧ ឆ្នាំនៃការកសាង ការប្រយុទ្ធ និងការរីកធំធាត់ ប្រភេទទ័ពការពារដែនអាកាសនិងទ័ពជើងអាកាសកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យ ហើយជាកម្លាំងស្រួចក្នុងការការពារសុវត្ថិភាពដែនអាកាស និងគោលដៅសំខាន់ៗរបស់ប្រទេសជាតិ។

លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ប្រភេទទ័ពការពារដែនអាកាស និងទ័ពជើងអាកាសបានពន្លឿនដំណើរការទំនើបនីយកម្ម ការប្រើប្រាស់អាវុធយ៉ាងស្ទាត់ និងកសាងអង្គភាពប្រកបដោយ "បដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប" ជាជំហានៗ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan និងប្រតិភូទាំងឡាយ

 

លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអង្គភាពត្រូវតែអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចនិងការណែនាំរបស់បក្ស និងយុទ្ធសាស្ដ្រការពារមាតុភូមិក្នុងស្ថានភាពថ្មី ហើយផ្តោតលើការកសាងអង្គភាពឲ្យបានរឹងមាំដើម្បីឆ្លើយតបតម្រូវការភារកិច្ច។ បន្តផ្លាស់ថ្មីលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺន និងការត្រៀមប្រយុទ្ធជាស្រេច ព្រមទាំងជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ និងយកចិត្ដទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មាភិបាលនិងយុទ្ធជនទាំងខាងសំភារៈនិងស្មារតី ក៏ដូចជាចូលរួមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកសាងជនបទថ្មីផងដែរ៕

បកប្រែដោយ Thanh Cong