តាងនាមកងកម្លាំងរក្សាសន្តិភាពវៀតណាម លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung នាយកនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានទទួលថវិកាពីលោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស តំណាង BAOOV ប្រគល់ឲ្យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung នាយកនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ទទួលថវិកាពីលោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេសដែលតំណាង BAOOV ប្រគល់ឲ្យ (រូបថត៖ ttbc-hcm.gov.vn)

 

ក្នុងឱកាសនេះ លោក Luong Thanh Nghi បានអោយដឹងថា BAOOV មានគោលបំណងចង់ចែករំលែកនូវការលំបាក និងលើកទឹកចិត្តដល់កម្មាភិបាល និងនាយទាហាននៃកងទ័ពប្រជាជនវៀតណាមក្នុងការអនុវត្តនូវភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបរិបទរោគរាតត្បាត Covid 19 កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។

ថ្លែងនៅពិធីប្រគល់ និងទទួលលោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានចាត់ទុកថា នេះជាលើកដំបូងដែលនាយកដ្ឋានរក្សាសន្តិភាពវៀតណាមទទួលបានការគាំទ្រដ៏ជាក់ស្តែងពីអាណិកជនវៀតណាមនៅឯបរទេសតាមរយៈ BAOOV ។ លោកបានចែករំលែកថា “មនោសញ្ចេតនារបស់អាណិកជនវៀតណាមក៏ដូចជាប្រជាជននៃប្រទេសទាំងមូល ជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងកម្លាំងមួកខៀវរបស់វៀតណាមបំពេញល្អនូរាល់ភារកិច្ច”៕

បកប្រែដោយ Huyen Trang