leftcenterrightdel
លោកវរសេនីយ៍ឯក Doan Xuan Bo អគ្គនិពន្ធនាយកស្ដីទីនៃកាសែតកងទ័ពប្រជាជនបានថ្លែងក្នុងកម្មវិធី 

 

ក្នុងរយៈពេលកន្លងមក រួមទាំងប្រព័ន្ធនយោបាយ កម្មាភិបាលនិងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមបានដើរជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹង  Covid-19។ គិតត្រឹមដល់ថ្ងៃទី ២៦ ខែមីនា កងទ័ពទាំងមូលបានរៀបចំកន្លែងចំនួន ១៤០ កន្លែងសម្រាប់បំរើប្រជាពលរដ្ឋត្រូវដាក់នៅដាច់ដោយឡែក។ រហូតមកទល់ពេលនេះបានប្រើជាងកន្លែងចំនួន ១២០ និងបានដាក់នៅដាច់ដោយ​ឡែកមនុស្សជិត ៥ ម៉ឺននាក់។

ក្នុងនាមជាទីភ្នាក់ងារមួយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងជាសំលេងរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនវៀតណាម ក្រៅពីការបំពេញបានល្អនូវភារកិច្ចនយោបាយនិងការឃោសនានោះ កាសែតកងទ័ពប្រជាជនតែងតែអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវរាល់កម្មវិធីសុខុមាលភាពសង្គមដ៏មានអត្ថន័យសំដៅជួយឧបត្ថម្ភដល់មូលដ្ឋាន មនុស្សមានជីវភាពរស់នៅជួបការលំបាកទាំងក្នុង និងក្រៅកងទ័ព។  តាមការព្យាករណ៍បានបង្ហាញថា ក្នុងរយៈពេលខាងមុខ ស្ថានភាពនៃជំងឺរាតត្បាតនឹងបន្តមានការវិវត្តយ៉ាងស្មុគស្មាញ ដូច្នេះកាសែតកងទ័ពប្រជាជនបានបំផុសកម្មវិធីរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹង Covid-19 ក្រោមប្រធានបទ ''កងទ័ពនិងប្រជាជនមានឆន្ទៈរួម" សំដៅអំពាវនាវឲ្យធនធានសង្គមទាំងមូលចូលរួមវិភាគទានទាំងបរិក្ខារពេទ្យ សំភារៈ និងជួយឧបត្ថម្ភហិរញ្ញវត្ថុដល់កងទ័ពទាំងមូលដែលកំពុងបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹង Covid-19  នៅទូទាំងប្រទេស។ កាសែតកងទ័ពប្រជាជនរំពឹងថា នឹងទទួលបានការយកចិត្ដទុកដាក់ ការចែករំលែក និងការ​ជួយ​ឧបត្ថម្ភពីអង្គភាព ស្ថាប័ន អង្គការ សហគ្រាស និងសប្បុរសជនក្នុង និងក្រៅប្រទេស។  

ការរួមវិភាគទានសូមផ្ញើមកការិយាល័យបោះពុម្ភផ្សាយ និងសារគមនាគមន៍នៃកាសែតកងទ័ពប្រជាជននៅអាស័យដ្ឋានលេខ ៧ ផ្លូវ Phan Dinh Phung ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ឬ លេខគណនី ០៥២១១ ០១២៨ ៣០០៣ នៅធនាគារពាណិជ្ជកម្មភាគហ៊ុនកងទ័ព ឈ្មោះគណនី៖ កាសែតកងទ័ពប្រជាជន (កំណត់ចំណាំ៖ ទឹកប្រាក់ដែលផ្ញើមកគណនី សូមសរសេរថា ៖ ជួយឧបត្ថម្ភដល់កងទ័ពប្រយុទ្ធប្រឆាំងនឹង Covid-19)។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមលេខទូរស័ព្ទ ០៩៨៦. ៥៥៦. ៩៨៥៖ លោកអនុសេនីយ៍ឯក Hoang Truong Giang អនុប្រធានការិយាល័យបោះពុម្ភផ្សាយនិងសារគមនាគមន៍៕

បកប្រែដោយ Pham Diep