នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធា នៃអគ្គនាយកដ្ឋានភស្តុភារ បានឲ្យដឹងថា គិតត្រឹមម៉ោង ១១៖០០ ថ្ងៃទី ២៣ ខែមីនា នៅលើទូទាំងពិភពលោកមានមនុស្សចំនួន ៣៣៨.៧២៤ នាក់បានឆ្លងជំងឺ ហើយអ្នកបានស្លាប់ចំនួន ១៤.៦៨៧ នាក់ នៅ ១៩២ ប្រទេស និងតំបន់ដែនដី។ ប្រទេសចំនួន ៤ ថ្មីបន្ថែម​ទៀតដែលមានករណីឆ្លង Covid-19 រួមមាន៖ Dominica, Grenada, Mozambique និង Syria។

នៅប្រទេសវៀតណាម គិតត្រឹមម៉ោង ១៤៖០០ ថ្ងៃទី ២៣ ខែមីនា មានករណីឆ្លងចំនួន ១១៨ ករណីនៅតាមខេត្ត ក្រុងចំនួន ១៧ ។ នៅបច្ចុប្បន្ននេះ ក្នុងកងទ័ពទាំងមូលមិនទាន់រកឃើញករណីឆ្លង Covid-19 ណាមួយឡើយ។ កងទ័ពនៅតែធ្វើបានល្អក្នុងការទទួល និងដាក់ឲ្យនៅដាក់ដោយឡែកពីគេនូវពលរដ្ឋដែលមកពីតំបន់ដែលមានការផ្ទុះឡើងនៃជំងឺ COVID-19។ រហូតមកទល់ពេលនេះ កងទ័ពបានទទួល និងដាក់ឲ្យនៅដាច់ដោយឡែកពីគេចំពោះមនុស្សជាង ៣៦.៧០០ នាក់នៅឯកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេចំនួន ១១០ កន្លែង ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Don ថ្លែងនៅក្នុងកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Tran Don  សង្កត់ធ្ងន់ថា៖ បេសកកម្មរបស់កងទ័ពគឺត្រូវចូលរួម  និងដើរឈានមុខគេក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ។ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ការលះបង់គ្រប់បែបយ៉ាងដើម្បីបម្រើប្រជាជន  កងទ័ពយើងទាំងមូលធ្វើបានល្អក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលទទួលបានការវាយតំលៃខ្ពស់ពីបក្ស រដ្ឋ ប្រជាជន និងមិត្តភក្តិអន្តរជាតិ។ ទោះបីមានការលំបាកជាច្រើន និងមានយន្តការជាច្រើនមិនទាន់បានបង្កើតឡើងក៏ដោយ ក៏ប៉ុន្តែក្នុងស្មារតីរួម និងទំនួលខុសត្រូវរបស់កងទ័ព ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាត្បាតនេះ អង្គភាពនានាបានជំនះរាល់ការលំបាក អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព ដោយបន្សល់ទុកនូវមនោសញ្ចេតនាល្អសម្រាប់ប្រជាជន។ កន្លែងណាដែលមានការលំបាកបំផុតគឺកន្លែងនោះមានវត្តមានរបស់កងទ័ព។ អង្គភាពកងទ័ពទាំងអស់បានបំពេញបេសកកម្មដោយគ្មានលក្ខខណ្ឌ ដោយមិនទាមទាអ្វី ដែលចេះតែត្រូវលះបង់គ្រប់បែបយ៉ាងដើម្បីបំរើប្រជាជន​។  ជាពិសេស កងកំលាំងកងទ័ពសុខចិត្តផ្តល់កន្លែងស្នាក់នៅរបស់ខ្លួនឲ្យទៅប្រជាជនដែលត្រូវដាក់ឲ្យនៅដាច់ពីគេ។ កម្មាភិបាល យុទ្ធជនរាប់ម៉ឺននាក់នៃកងទ័ពការពារព្រំដែនបានយាមល្បាតទាំងយប់ទាំងថ្ងៃ។ កងកំលាំងពេទ្យយោធាភ័ស្តុភារអនុវត្តបានល្អភាកិច្ចរបស់ខ្លួន  ហើយទីភ្នាក់ងារសារព័ត៌នានាក្នុង​កងទ័ព​បានផ្សាព្វផ្សាយព័ត៌មានដែលទាក់ទងនឹងការបង្ការ និងប្រយុទ្ធប្រឆាំងនឹង Covid-19 ដល់ប្រជាជនបានទាន់ពេលវេលា។

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ

សម្រាប់ដំណាក់កាលទី២ នៃការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ លោកឧត្តមសេនីយ៍ឯក Tran Don  បានមានប្រសាសន៍ថា នេះជាដំណាក់កាលស្មុគស្មាញ ដែលអាចបណ្តាលឱ្យមានការផ្ទុះឡើងខ្ពស់នៅក្នុងសហគមន៍ ជាពិសេសវាអាចឆ្លងចូលក្នុងជួរកងទ័ព។ ប្រឈមនឹងស្ថានការណ៍ខាងលើ លោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានស្នើឲ្យកងទ័ពទាំងមូលត្រូវយល់ឲ្យបានជ្រូតជ្រាប តាមដានស្ថានការណ៍ឱ្យបានម៉ត់ចត់ និងមានការព្យាករណ៍ឱ្យបានល្អ។ ទន្ទឹមនឹងនេះ ត្រូវអនុវត្តសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយនិងការអំពាវនាវរបស់ការិយាល័យនយោបាយ ហើយបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលត្រូវ​រក្សាភាពនឹងនរ មានទំនុកចិត្ត និង​ប្តេជ្ញាយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ៕

បកប្រែដោយ Duy Hoan