leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh ប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិរបស់ប្រធានរដ្ឋ

តាងនាមថ្នាក់ដឹកនាំរដ្ឋ លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិរបស់ប្រធានរដ្ឋជូននាយកដ្ឋានរក្សាសន្តិភាពវៀតណាម កងពេទ្យកម្រិត២ លេខ១ និងលោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយករដ្ឋានរក្សាសន្តិភាពវៀតណាម។ មន្ទីរពេទ្យយោធា ១៧៥ និងលោកវរសេនីយ៍ទោ Bui Duc Thanh នាយកនៃកងពេទ្យកម្រិត២ លេខ១ ទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្រ្តី។ ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យយោធា ១៧៥ និងបុគ្គលចំនួន ៥ នាក់ នៃមន្ទីរពេទ្យយោធា ១៧៥ និងកងពេទ្យកម្រិត២ លេខ១ ទទួលបានប័ណ្ណសរសើរពីរដ្ឋមន្រ្តីក្រសួងការពារប្រទេស។

leftcenterrightdel
កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ១ ថតរូប​ជុំ​ជា​មួយ​ប្រ​តិ​ភូ​ទាំង​ឡាយ​

តាងនាមរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានកោតសរសើរចំពោះសមិទ្ធិផលទាំងឡាយរបស់កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ១ ហើយបានបង្ហាញនូវភាពសប្បាយរីករាយដោយកម្មាភិបាល និងបុគ្គលិកទាំង ៦៣ នាក់នៃកងពេទ្យកម្រិត២ លេខ១ បានវិលត្រឡប់មាតុភូមិប្រកបដោយសុវត្ថភាព  ហើយនិងគោរពយ៉ាងម៉ឹងម៉ាត់តាមការកំណត់របស់អង្គការសហប្រជាជាតិ ច្បាប់របស់ប្រទេសសាមី ច្បាប់របស់រដ្ឋវៀតណាម និងវិន័យរបស់កងទ័ពប្រជាជនវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “សមាជិកទាំងអស់នៃកងពេទ្យកម្រិត២ លេខ១ បានរក្សា និងលើកស្ទួយប្រពៃណី និងរូបភាពរបស់កងទ័ពប្រជាជនវៀតណាមចំពោះ​មិត្តភក្តិអន្តរជាតិ និងប្រជាជននៃប្រទេសសាមី”៕

បកប្រែដោយ Duy Hoan