ថ្លែងនៅក្នុងជំនួប  លោកប្រធានរដ្ឋ Luong Cuong បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខ ដែលស្រុក Thuong Xuan ក៏ដូចជាខេត្ត Thanh Hoa សម្រេចបាន។ លោកប្រធានរដ្ឋក៏បានជម្រាបជូនម្ចាស់ឆ្នោតអំពីស្ថានភាពពិភពលោក និងក្នុងស្រុក។ នៅឆ្នាំ ២០២៤ ទោះបីជាមានការលំបាកមួយចំនួនក៏ដោយ ក៏យើងបានជម្នះពុះពារ និងសម្រេចបានគោលដៅជាមូលដ្ឋានក្នុងឆ្នាំ ដោយមានគោលដៅខ្ពស់ជាងឆ្នាំ ២០២៣។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខេត្ត Thanh Hoa (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងអ្នកស្រុក Thuong Xuan ត្រូវផ្តោតសំខាន់លើការដឹកនាំ និងរៀបចំការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ និងមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ  ខិតខំបំពេញ និងលើសពីផែនការនៃគោលដៅទាំងអស់ ដែលជាភារកិច្ចដែលបានកំណត់។ ស្រុកត្រូវបន្តជំរុញកំណែទម្រង់រដ្ឋបាល កែលម្អរបរិយាកាសវិនិយោគធ្វើអាជីវកម្ម និងដាស់សក្ដានុពល និងប្រៀបខ្លាំងរបស់ស្រុក; ផ្តោតលើការថែទាំ និងលើកកម្ពស់គុណភាពនៃការអប់រំ សុខាភិបាល និងការថែទាំសុខភាពសម្រាប់ប្រជាជន; ជំរុញចលនាប្រជាជនទាំងអស់រួបរួមគ្នាកសាងជីវភាពវប្បធម៌; ធ្វើបានល្អក្នុងការធានាការពារជាតិ និងសន្តិសុខ។ល។

* ក្នុងឱកាសនេះ សាជីវកម្មឧស្សាហ៍កម្ម-ទូរគមនាគមន៍យោធា និងធនាគារពាណិជ្ជកម្មភាគហ៊ុនយោធា បានប្រគល់ទឹកប្រាក់ចំនួន ៦ ពាន់លានដុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ ខ្នង សម្រាប់គ្រួសារជួបការលំបាកនៅស្រុក Thuong Xuan។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបសំណេះសំណាលជាមួយកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Bat Mot

* នារសៀលថ្ងៃទី៤ ខែធ្នូ លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Bat Mot (កងទ័ពការពារព្រំដែនខេត្ត Thanh Hoa)៕

បកប្រែដោយ Huyen Trang