ស្វីសឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi
ទីភ្នាក់ងារស្វីសអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ (SDC) នាថ្ងៃទី ១២ ខែកញ្ញា បានប្រកាសថា នឹងបញ្ជូនអ្នកជំនាញចំនួន ៦ នាក់មកពីវិទ្យាស្ថានជំនួយមនុស្សធម៌ស្វីសមកកាន់ប្រទេសវៀតណាម និងផ្តល់ប្រាក់ចំនួន ១ លានហ្វ្រង់ ជាជំនួយឧបត្ថម្ភដល់ប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi។ យោងតាម SDC វៀតណាមមិនដែលប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិមានទ្រង់ទ្រាយធំដូច្នេះ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមក។