នៅក្នុងជំនួបនេះ លោក Antony Blinken បានពាំនាំលិខិតចូលរួមរំលែកទុក្ខរបស់លោកប្រធានាធិបតី Joe Biden ជូនចំពោះប្រធានរដ្ឋ To Lam អំពីមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ នៅក្នុងលិខិតរំលែកទុក្ខ លោកប្រធានាធិបតី Joe Biden បានរំលឹកពីការចងចាំ និងចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៃលើកដំបូងដែលលោកបានជួបលោកអគ្គលេខាបក្សនៅទីក្រុង Washington DC ក្នុងឆ្នាំ ២០១៥ ហើយមានមោទនភាពដែលបានឈរជាមួយលោកអគ្គលេខាបក្សក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហាណូយកាលពីឆ្នាំមុន និងរួមគ្នាបើកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា៖ «ប្រកានេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់លោកអគ្គលេខាបក្ស ដើម្បីនាំទំនាក់ទំនងរបស់ប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់បំផុត ដែលជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សហរដ្ឋអាមេរិកនឹងមិនបំភ្លេចការដឹកនាំនេះរបស់លោកអគ្គលេខាបក្ស ... យើងរំលឹកការចងចាំអំពីលោកអគ្គលេខាបក្ស Nguyen Phu Trong  ដោយការបន្តកេរដំណែលរបស់លោក និងរក្សាទំនាក់ទំនងសហប្រតិបត្តិការដ៏សំខាន់នេះ”។

leftcenterrightdel
 

leftcenterrightdel
លោកប្រធានរដ្ឋ To Lam ទទួលជួប លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក (រូប​ថត៖ VGP)

រដ្ឋមន្ត្រីការបរទេសអាមេរិកផ្តាល់ក៏បានសម្តែងការសោកស្តាយដោយចំពោះមរណភាពរបស់មេដឹកនាំមួយរូបដែលមានចក្ខុវិស័យយុទ្ធសាស្ត្រ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកអគ្គលេខាបក្សក្នុងការពង្រឹង និងពូនជ្រំទំនាក់ទំនងវៀតណាម-អាមេរិក និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកប្រធានរដ្ឋបានចែករំលែកថា កាលនៅរស់របស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយបានរំលឹកដល់​លោកប្រធានាធិបតី Joe Biden ជាមួយនឹងមនោសញ្ចេតនាជាច្រើន។

លោក Antony Blinken បានអះអាងថា អាមេរិកបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយសង្ឃឹមថាភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏សំខាន់នេះ ហើយទន្ទឹមនឹងនោះមានជំនឿថាភាគីទាំងពីរនឹងបន្តជំរុញ និងរួមគ្នាពូនជ្រំទំនាក់ទំនងវៀតណាម-អាមេរិកកាន់តែអភិវឌ្ឍន៍ ហើយទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរនឹងកាន់តែរឹងមាំ ស្របតាមការបំណងប្រាថ្នារបស់បានរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។

លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានចែករំលែកថា មរណភាពរបស់លោកអគ្គលេខាបក្ស គឺជាការបាត់បង់ដ៏ធំធេងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានអះអាងថា រដ្ឋាភិបាល និងប្រជាជនអាមេរិកតែងតែចងចាំ និងគោរពនូវមរតករបស់លោកអគ្គលេខាបក្ស Nguyen Phu Trong សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការលើកកម្ពស់ការផ្សះផ្សា និងការកសាងអនាគត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់វៀតណាម និងស្វាគមន៍សហរដ្ឋអាមេរិកបន្តសន្យាគាំទ្រវៀតណាមមួយ “រឹងមាំ ឯករាជ្យ ខ្លួនទីខ្លួន និវិបុលភាព” ព្រម​ទាំង​មានបំណងចង់បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តការសន្យារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានរដ្ឋ Joe Biden ដើម្បីនាំយកក្របខ័ណ្ឌទំនាក់ទំនងថ្មីឱ្យកាន់តែស៊ីជម្រៅ ប្រសិទ្ធភាព និងស្ថិរភាព។

បកប្រែដោយ Duy Hoan