គ្រឿងឥស្សរីយយសផ្កាយមាស គឺជាគ្រឿងឥស្សរីយយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រគល់ជូនបុគ្គលដែលមានគុណបំណាច់ដ៏ធំធេង និងល្អឥតខ្ចោះក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។
បន្ទាប់ពីការិយាល័យនយោបាយបានសម្រេចប្រគល់គ្រឿងឥស្សរីយយសផ្កាយមាស ជូនលោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនោះ លោក To Lam ប្រធានរដ្ឋវៀតណាម បានចុះហត្ថលេខាលើសេចក្តីសម្រេចប្រគល់គ្រឿងឥស្សរីយយសផ្កាយមាស ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយមានគុណបំណាច់ដ៏ធំធេង និងល្អឥតខ្ចោះក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ៕
បកប្រែដោយ Huyen Trang
Type the code from the image