សន្និសីទឆ្នាំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្ដាប្រទេស សហគមន៍ធុរកិច្ច និងអ្នកប្រាជ្ញក្នុងតំបន់ រួមទាំងនាយករដ្ឋមន្ត្រីជប៉ុន ម៉ាឡេស៊ី និងថៃ ប្រធានរដ្ឋសភាម៉ុងហ្គោលី និងឧបនាយករដ្ឋមន្ត្រីកម្ពុជា និងសិង្ហបុរី។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ថ្លែងមតិក្នុងសន្និសីទអាស៊ីអនាគតលើកទី ២៩

មេដឹកនាំទាំងឡាយវាយតម្លៃថា ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនៃការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ និងទូលំទូលាយ។ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដំណាក់កាលដ៏លំបាក ជាមួយនឹងហានិភ័យកើនឡើងជាច្រើន។

ក្នុងបរិបទនោះ មេដឹកនាំទាំងឡាយបានសង្កត់ធ្ងន់ថា អាស៊ីចាំបាច់ត្រូវរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ ជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល។ មតិយោបល់ជាច្រើនសង្កត់ធ្ងន់ថា បណ្តាប្រទេសអាស៊ីត្រូវរក្សាតួនាទីអព្យាក្រឹត និងរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសធំៗក្នុងបរិបទបង្កើនការប្រកួតប្រជែងជាយុទ្ធសាស្ត្រ។

អង្គសន្និសីទបានបញ្ជាក់ពីតួនាទីដឹកនាំរបស់អាស៊ីក្នុងការដោះស្រាយរាល់បញ្ហាប្រឈមជាសាកល លើកកំពស់អត្ថប្រយោជន៍ជាក្បាលម៉ាស៊ីននៃកំណើន និងជាមជ្ឈមណ្ឌលនៃការតភ្ជាប់សេដ្ឋកិច្ចសំខាន់ៗជាច្រើន។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai នៅសន្និសីទអនាគតអាស៊ីលើកទី ២៩

ថ្លែងមតិក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រីឲ្យដឹងថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងចក្ខុវិស័យក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។ ក្នុងដំណើរការនោះ វៀតណាមផ្តោតសំខាន់លើការអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួនបីនៃរបបសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស; កសាងយ៉ាងខ្ជាប់ខ្ជួននូវសេដ្ឋកិច្ចឯករាជ្យ ភាពធន់និងសមាហរណកម្មអន្ដរជាតិយ៉ាងស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព អនុវត្តគោលនយោបាយ និងគោលការណ៍ការបរទេសឯករាជ្យ  ខ្លួនទីពឹងខ្លួនដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម។

*ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានទទួលជួបលោក Naotoshi Okada ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន Nikkei៕

បកប្រែដោយ Pham Diep