leftcenterrightdel
ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប លោក Dang Hoang Giang (រូបថត៖ VNA)

អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប លោក Dang Hoang Giang បានអះអាងថា ការជំរុញការតភ្ជាប់រវាងបណ្ដាប្រទេស និងក្នុងប្រទេសគឺការងារចាំបាច់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារ ធានាប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ហើយលើកកំពស់និរន្តរភាព។ ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប និងសមកាលកម្ម គឺជារបកគំហើញមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបីរបស់រដ្ឋាភិបាលវៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេ នៅអាស៊ីក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដោយចំណាយ ៥,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនលើគម្រោងក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ វៀតណាមបន្តអភិវឌ្ឍន៍ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសជិតខាង តាមនោះជំរុញការតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់។ រដ្ឋាភិបាលវៀតណាមបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព តាមរយៈការវិនិយោគលើថាមពលកកើតឡើងវិញ ប្រព័ន្ធ​ដឹក​ជញ្ជូនបៃតង ក៏ដូចជាការជំរុញផលិតកម្ម និងការប្រើប្រាស់យានយន្តសាធារណៈអគ្គិសនីផងដែរ៕

តាម vovworld.vn