នៅក្នុងជំនួបនេះ លោក Milos Vystcil បានអះអាងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណៈរដ្ឋឆែកបានអភិវឌ្ឍយ៉ាងវិជ្ជមានក្នុងរយៈពេលកន្លងទ។ លោកបានវាយតំលៃខ្ពស់ចំពោះសក្តានុភាពសេដ្ឋកិច្ច និងឋានៈកាន់តែខ្លាំងរបស់វៀតណាមនៅក្នុងតំបន់។ លោកបានឲ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងវៀតណាមត្រូវបានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងសកម្មដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋឆែក។

leftcenterrightdel
លោក Duong Hoai Nam និងលោក Milos Vystcil (រូបថត៖ VOV)

លោក Milos Vystcil បានមានបំណងចង់អភិវឌ្ឍទំនាក់ទំនងសភារវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាថ្នាក់តំបន់ និងពហុភាគី ហើយបានឯកភាពលើតម្រូវការសម្រាប់ឯកសារកិច្ចព្រមព្រៀងស្តីពីទិសដៅសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរនាពេលអនាគត។ នាពេលខាងមុខ ភាគីទាំងពីរអាចសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការបង្កើតយន្តការសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានរវាងគណៈកម្មាធិការ ឯកទេសរបស់សភា និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ៕

តាម vovworld.vn