“វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាអត់ធ្មត់ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោះស្រាយជំលោះដោយសន្តិវិធី ហើយរួមវិភាគទានដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត“។

leftcenterrightdel
លោក Nguyen Duc Thang អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

លោក Nguyen Duc Thang បានសង្កត់ធ្ងន់ថា៖ រាល់ការទាមទារ និងសកម្មភាពនៅសមុទ្រខាងកើតត្រូវតែគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គោរពដែនអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការនៃប្រទេសនានាដែលបានបង្កើតស្របតាម UNCLOS ១៩៨២ មិនមានសកម្មភាពធ្វើឱ្យស្មុគស្មាញដល់ស្ថានការណ៍ បង្កើនភាពតានតឹង ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ បញ្ចៀសការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ឬ គម្រាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

នៅក្នុងសន្និសីទកាសែតនេះដែរ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីទស្សនៈរបស់វៀតណាមចំពោះសកម្មភាពមួយចំនួនរបស់ចិន និងហ្វីលីពីននៅតំបន់ Sandy Cay លោក Nguyen Duc Thang អ្នកនាំពាក្យរងក្រសួងការបរទេសបានលើកច្បាស់ថា៖ “វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើដែនសមុទ្រដែលបានបង្កើតស្របតាមអនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ការដែលភាគីពាក់ព័ន្ធបានបញ្ជូនមនុស្សចូលក្នុងដែនសមុទ្រក្រោមអធិបតេយ្យភាពរបស់វៀតណាមដោយគ្មានការអនុញ្ញាតពីវៀតណាមគឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម ដែលធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ ដើរផ្ទុយនឹងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការចរចាអំពីក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើតនាពេលបច្ចុប្បន្ននេះ”៕

បកប្រែដោយ Huyen Trang