ខិតខំសម្រេចបាននូវទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៩ កុម្ភៈ នៅទីក្រុងហាណូយ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានទទួលជួប លោក Choi Young Sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម។
|
|
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម ទទួលជួប លោក Choi Young Sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម (រូបថត៖ congluan.vn) |
លោកស្រី Vo Thi Anh Xuan បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួលក្នុងការអនុវត្ត និងសម្រេចបាននូវទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - កូរ៉េខាងត្បួង” ជាពិសេសអនុវត្ត “កម្មវិធីសកម្មភាពស្តីពីការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង” ដែលបានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ ២០២៣។
ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ អាស្រ័យលើនេះពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងធ្វើឱ្យទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ អនុវត្តយន្តការសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Choi Young Sam ឲ្យដឹងថា លោកនឹងធ្វើអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បួង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យថ្មីៗ ដូចជា បច្ចេកវិទ្យា នវានុវត្តន៍ ការប្រែប្រួលអាកាសធាតុ ថាមពលថ្មី និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕
បកប្រែដោយ Thanh Cong