leftcenterrightdel
ប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី Horasis 2023 នៅខេត្ត Binh Duong (រូបថត៖ conthuong.vn)

ថ្លែងសុន្ទរកថាបើកវេទិកា លោក Huynh Thanh Dat រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានចាត់ទុកថា វេទិកា Horasis លើកនេះគឺជាឱកាសសម្រាប់រដ្ឋាភិបាល និងអង្គភាពអាជីវកម្មរបស់ខេត្ត Binh Duong វៀតណាមនិយាយដោយឡែកអាស៊ី និងពិភពលោកនិយាយរួម ចែករំលែកចក្ខុវិស័យ គំនិតផ្ដួចផ្ដើមនិងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍទៅវិញទៅមក ទទួលយកចំណេះដឹង ចាប់យកនិន្នាការនៃសម័យកាល និងបច្ចេកវិទ្យាទំនើបៗដើម្បីកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៅក្នុងការពិភាក្សា និងកិច្ចប្រជុំពេញអង្គនៃវេទិកានេះ ពីព្រោះវេទិកាមានលក្ខណៈបច្ចុប្បន្នភាព នវានុវត្ដន៍ អភិវឌ្ឍបច្ចេកវិទ្យា AI ការធ្វើបរិវត្ដកម្មឌីជីថល ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងបញ្ហាសកល...៕

បកប្រែដោយ Pham Diep