គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាមចូលរួមវេទិកាសារគមនាគម ICAPP
កប.អនឡាញ - នៅថ្ងៃទី១៨ ខែវិច្ឆិកា វេទិកាសារគមនាគមលើកទី ៦ រៀបចំដោយលេខាធិការដ្ឋាននៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) បានធ្វើឡើងនៅអគាររដ្ឋសភាកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល ដោយមានការចូលរួមពីគណៈប្រតិភូគណបក្សនយោបាយជាង ៣០ និងភ្នាក់ងារសារព័ត៌មានមកពី ១៥ ប្រទេសជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានចូលរួមវេទិកានេះ។