អញ្ជើញថ្លែងមតិនៅបិទសម័យប្រជុំ លោក Vuong Dinh Hue ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ខ្លឹមសារភាគច្រើននៃសម័យប្រជុំលើកទី ៦ ត្រូវបានផ្តល់មតិ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

leftcenterrightdel
បិទសម័យប្រជុំលើកទី២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ដោយសារបរិមាណខ្លឹមសារដែលដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៦ មានចំនួនច្រើន ជាមួយនឹងខ្លឹមសារពិបាក និងស្មុគស្មាញជាច្រើន ទើបប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តដឹកនាំស្ថាប័នពាក់ព័ន្ធ ប្រញាប់បំពេញខ្លឹមសារដើម្បីដាក់ជូនសមាជិករដ្ឋសភា សំដៅសិក្សាយ៉ាងយកចិត្តទុកដាក់លើឯកសារនានា ហើយទន្ទឹមនឹងនោះរៀបចំលក្ខខណ្ឌដើម្បីធានាបាននូវមូលដ្ឋាន សំភារៈ បច្ចេកទេស ធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៥។ សម័យប្រជុំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែតុលាខាងមុខ៕

តាម vovworld.vn