គណៈប្រតិភូ USABC រួមមាន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper; ប្រធាន និងអគ្គនាយកប្រតិបត្តិ USABC លោក Ted Osius; អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ លោក Michael Michalak និងថ្នាក់ដឹកនាំនៃសាជីវកម្ម និងក្រុមហ៊ុនសមាជិកជាង ៤០។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទទួលជួបគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC)
leftcenterrightdel
ប្រធាន និងអគ្គនាយកប្រតិបត្តិ USABC លោក Ted Osius

លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់សហគមន៍ធុរកិច្ចអាមេរិកនិយាយរួម និង USABC និយាយដោយឡែក ព្រមទាំងលោកបានសង្កត់ធ្ងន់លើតួនាទីរបស់សហគមន៍ធុរកិច្ចអាមេរិក - អាស៊ាន ជាដៃគូ និងប្រភពធនធានដែលអាចទុកចិត្តបានក្នុងការជំរុញនូវរាល់គោលដៅអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានអះអាងថា រដ្ឋសភាវៀតណាមប្តេជ្ញាបង្កើតក្របខ័ណ្ឌច្បាប់ប្រកបដោយស្ថិរភាព តម្លាភាព និងអំណោយផលសម្រាប់អាជីវកម្មបរទេស រួមទាំងសហរដ្ឋអាមេរិកដើម្បីបន្តប្រតិបត្តិការ និងពង្រីកទំហំនៃការអភិវឌ្ឍរយៈពេលវែងនៅវៀតណាម ជាពិសេសលើវិស័យដែលសហរដ្ឋអាមេរិកមានឧត្តមភាព ហើយវៀតណាមមានតម្រូវការ។ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីទទួលមតិ និងសេចក្តីប្រាថ្នារបស់សហគមន៍ធុរកិច្ចអំពីគោលនយោបាយ និងច្បាប់របស់វៀតណាម។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ថតរូបជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC)

តំណាង USABC បានឲ្យដឹងថា ធុរកិច្ចអាមេរិកមានទំនុកចិត្តយ៉ាងខ្លាំងចំពោះវៀតណាម និងទស្សនវិស័យអភិវឌ្ឍន៍ដ៏រឹងមាំរបស់វៀតណាមនាពេលខាងមុខ។ ព្រមទាំងវាយតម្លៃថា វៀតណាមជាទីផ្សារយុទ្ធសាស្ត្រក្នុងតំបន់ ហើយសហគ្រាសជាច្រើនបានប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងលើវិស័យសុខាភិបាល កំណើនបៃតង ថាមពលកកើតឡើងវិញគួបផ្សំនិងការការពារបរិស្ថាន… តំណាងធុរកិច្ចអាមេរិកក៏បានលើកឡើងមតិមួយចំនួនជូនលោកប្រធានរដ្ឋសភា ទាក់ទងនឹងវិស័យដូចជា ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ពន្ធ ការដេញថ្លៃ ភស្តុភារ សុខាភិបាល...

ក្នុងជំនួបនេះលោក Vuong Dinh Hue ក៏បានលើកឡើងបំណងចង់ឱ្យ USABC និងអង្គភាពអាជីវកម្មសមាជិករបស់ USABC  ធ្វើការផ្លាស់ប្តូរយោបល់ និងផ្តល់អនុសាសន៍ជាឱ្យបានទៀងទាត់ជាមួយរដ្ឋសភា និងរដ្ឋាភិបាលវៀតណាម អំពីដំណោះស្រាយគោលនយោបាយ និងច្បាប់ ដើម្បីបន្តកែលម្អបរិយាកាសវិនិយោគ ការធ្វើអាជីវកម្មរបស់វៀតណាម និងការប្រកួតប្រជែងថ្នាក់ជាតិ រួមគ្នាលុបបំបាត់ឧបសគ្គ និងបញ្ហាប្រឈមរបស់វិនិយោគិន៕

បកប្រែដោយ Minh Trung