ក្នុងជំនួបនេះ លោក Nguyen Trong Nghia បានអះអាងថា ស្ថាប័នតំណាងវៀតណាមនៅឯបរទេសដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងជាបណ្តាញលឿនបំផុត និងស័ក្តិសិទ្ធិបំផុតសម្រាប់ផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសទៅកាន់មិត្ដភក្ដិអន្ដរជាតិ និង​សហគមន៍អាណិកជនវៀតណាមនៅក្រៅប្រទេស។

leftcenterrightdel
លោក Nguyen Trong Nghia ថ្លែងនៅក្នុងជំនួប (រូបថត៖ vnanet.vn)

ក្នុងបរិបទដែលពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញ លោក Nguyen Trong Nghia បានស្នើឱ្យឯកអគ្គរដ្ឋទូតថ្មី និងអគ្គកុងស៊ុលថ្មី ផ្តោតលើភារកិច្ចសំខាន់មួយចំនួនដូចជា ធ្វើឲ្យជ្រួតជ្រាបនូវទស្សនៈ គោលមាគ៌ា និងគោលការណ៍របស់បក្ស និងរដ្ឋស្តីពីកិច្ចការបរទេស និងព័ត៌មានសម្រាប់កិច្ចការបរទេស។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ ផ្តល់ព័ត៌មានដោយម្ចាស់ការ ផ្តល់សេនាធិការលើគោលនយោបាយការបរទេសព័ត៌មានសម្រាប់កិច្ចការបរទេស; បន្តលើកកម្ពស់តួនាទីជាប្រភពព័ត៌មានផ្លូវការ ផ្ទាល់ ការពារសតិអារម្មណ៍របស់បក្ស និងរដ្ឋ។ គាំទ្រប្រព័ន្ធផ្សព្វផ្សាយ និងទីភ្នាក់ងារសារព័ត៌មានក្នុងប្រទេសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយទីភ្នាក់ងារព័ត៌មាន និងសារព័ត៌មានអន្តរជាតិ​៕

បកប្រែដោយ Pham Diep