លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ទទួលជួបលោក Edouard Philippe អតីតនាយករដ្ឋមន្ត្រីបារាំង
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការបរទេស លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Edouard Philippe អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង ដែលបច្ចុប្បន្នជាអភិបាលក្រុង Le Havre ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។
លោក Bui Thanh Son បានស្វាគមន៍និងសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានទទួលលោក Edouard Philippe ក្នុងឱកាសប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត, និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ; ព្រមទាំងថ្លែងអំណរគុណចំពោះលោក Edouard Philippe បានគាំទ្រវៀតណាមនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីក្នុងមុខតំណែងណាក៏ដោយ ហើយអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយ EU រួមទាំងបារាំងផងដែរ។
    |
 |
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសទទួលជួបលោក Edouard Philippe អតីតនាយករដ្ឋមន្ត្រីបារាំង ( រូបថត៖ VGP) |
ភាគីទាំងពីរបានឯកភាពថា វៀតណាមនិងបារាំងមាន “ទំនាក់ទំនង” តាំងពីយូរលង់មកក្នុងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជន; ព្រមទាំងអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង កំពុងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដោយមានទំនុកចិត្តចិត្តខាងនយោបាយខ្ពស់។
រីឯខ្លួនវិញ លោក Edouard Philippe បានអះអាងនូវបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់វៀតណាមលើវិស័យដែលទីក្រុង Le Havre មានប្រៀបខ្លាំងដូចជា កំពង់ផែសមុទ្រ ការដំឡើងកប៉ាល់ logistics ការបណ្តុះបណ្តាលសាកលវិទ្យាល័យជាដើម។ លើកកម្ពស់សមត្ថភាពកម្មាភិបាល មន្ត្រីរាជការ បុគ្គលិក ហើយបានបញ្ជាក់ថា ទីក្រុង Le Havre នឹងចូលរួមសន្និសីទកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានរវាងវៀតណាម-បារាំងលើកទី១២ នាពេលខាងមុខ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC); ឆ្ពោះទៅសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាព ៕
បកប្រែដោយ Thanh Cong