leftcenterrightdel
ទិដ្ឋភាពថ្ងៃបើកសន្និសីទទីក្រុងប៉ារីសនៅប្រទេសបារាំង (រូបថតឯកសារ)

ក្នុងបុព្វហេតុរំដោះជាតិ និងឯកភាពជាតិ ដោយ​ទទួលមរតក និងលើកតម្កើងប្រពៃណីស្នេហាជាតិ និងអត្តសញ្ញាណការទូតរបស់ប្រទេស​​ជាតិយើង ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ រណសិរ្សការទូតតែងតែដើរតួនាទីយ៉ាងសំខាន់ ដែល​សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរណសិរ្សយោធា និងនយោបាយ រួមចំណែកដល់ជ័យជំនះដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមានការចរចាដើម្បីការពារឯករាជ្យបន្ទាប់ពីបដិវត្តខែសីហា ឆ្នាំ១៨៤៥ ការចរចាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនៅឆ្នាំ១៩៥៤ និងការការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសស្តីពីការបញ្ចប់សង្រ្គាម និងការស្តារសន្តិភាពឡើងវិញនៅប្រទេសវៀតណាមថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣។

ដោយមានចក្ខុវិស័យជាយុទ្ធសាស្ត្រ បក្ស និងលោកប្រធានហូជីមិញ បានដាក់ចេញនូវគោលនយោបាយការទូតជារណសិរ្សដ៏សំខាន់ ដោយសម្របសម្រួលជាមួយរណសិរ្សយោធា និងនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាមេរិក និងបើកស្ថានភាពគឺ "ប្រយុទ្ធប្រឆាំងផង និងចរចារផង"។ នៅឆ្នាំ ១៩៦៨ ការចរចានៅសន្និសីទប៉ារីសត្រូវបានបើកជាផ្លូវការ។ ស្ថានភាព "ប្រយុទ្ធប្រឆាំងផង និងចរចារផង" មានរយៈពេលជិត ៥ ឆ្នាំ ជាមួយនឹងកិច្ចប្រជុំបើកចំហរចំនួន ២០១ និងកិច្ចប្រជុំដាច់ដោយឡែកចំនួន ៤៥។ ទាំងនេះគឺជាការប្រកួតដ៏ខ្លាំងក្លាដើម្បីនាំយកជ័យជំនះរបស់កងទ័ព និងប្រជាជនរបស់យើងនៅលើសមរភូមិ ទៅជាជ័យជំនះនៅលើតុចរចា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបញ្ចប់ដោយជោគជ័យនូវការចរចាដ៏វែងឆ្ងាយ និងស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្របដិវត្តន៍ការទូតវៀតណាម ដែល​បង្ហាញពីភាពក្លាហាន និងប្រាជ្ញារបស់វៀតណាម បង្កប់នូវមនោគមវិជ្ជា រចនាបទ និងសិល្បៈការទូតរបស់លោកប្រធានហូជីមិញ។ ជ័យជំនះនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែល​បង្កើតស្ថានភាពថ្មីដើម្បីកងទ័ព និងប្រជាជនរបស់យើងឆ្ពោះទៅរកការរំដោះភាគខាងត្បូងវៀត​ណាម​ទាំងស្រុង ឯកភាពជាតិ បើកយុគសម័យសន្តិភាព ឯករាជ្យ ឯកភាព និងការអភិវឌ្ឍនៅប្រទេសវៀតណាម។

ជ័យជំនះនៅសន្និសិទទីក្រុងប៉ារីសផ្តើមចេញពីមាគ៌ា​បដិវត្តន៍ត្រឹមត្រូវ និងការដឹកនាំប្រកបដោយប្រាជ្ញាឈ្លាសវៃរបស់បក្ស និងលោកប្រធានហូជីមិញ ហើយ​ផ្តើមចេញពីបំណងប្រាថ្នាសន្តិភាព ប្រពៃ​ណី​ស្នេហាជាតិ ផែនមហាសាមគ្គីភាព អត្តសញ្ញាណវប្បធម៌ និងបញ្ញារបស់ប្រជាជនវៀតណាម ដែល​ត្រូវ​បានបង្កើតឡើងក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស ព្រមទាំងវាជាលទ្ធផលនៃការតស៊ូ និងការលះបង់ដ៏ធំធេង​​របស់កងទ័ព និងប្រជាជនរបស់យើងលើរណសិរ្សនយោបាយ យោធា និងការទូត រួមមាន​ការតស៊ូ Dong Khoi Ben Tre ក្នុងឆ្នាំ១៩៦០; ការវាយលុក និងក្រោកឈរឡើងទូទៅនានិទាឃរដូវឆ្នាំ១៩៦៨  ការវាយលុកយុទ្ធសាស្ត្រនិទាឃរដូវ - រដូវក្តៅឆ្នាំ ១៩៧២ និងជ័យជំនះដ៏ត្រចះត្រចង់រយៈពេល ១២ ថ្ងៃ "ហាណូយ - Dien Bien Phu នៅលើអាកាស" ។

leftcenterrightdel
លោក Nguyen Duy Trinh រដ្ឋមន្ត្រីការបរទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាម និងការស្ដារសន្តិភាពឡើងវិញនៅប្រទេសវៀតណាមនៅទីក្រុងប៉ារីស ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ (រូបថតឯកសារ)

ក្នុងជ័យជម្នះរួមរបស់ប្រទេសជាតិមានការរួមចំណែកយ៉ាងសំខាន់របស់កម្មាភិបាលការទូតវៀតណាម។ សន្និសីទទីក្រុងប៉ារីសបានបង្ហាញពីភាពចាស់ទុំនៃបដិវត្តន៍ការទូតរបស់វៀតណាម ដែលនាំឲ្យមានអ្នកការទូតដ៏ឆ្នើមក្នុងសម័យហូជីមិញ ដូចជាលោក Le Duc Tho, លោក Nguyen Duy Trinh, លោក Xuan Thuy, និងលោកស្រី Nguyen Thi Binh, លោក Nguyen Co Thach និងអ្នកការទូតដ៏ឆ្នើមជាច្រើនទៀត។ អបអរសាទរខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់; សូមសម្តែងការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កម្មាភិបាល យុទ្ធជន និងជនរួមជាតិជាច្រើនរូបនៅទូទាំងប្រទេស ការគាំទ្ររបស់បងប្អូនជនរួមជាតិនៅក្រៅប្រទេស ចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់ជួរកម្មាភិបាលដែលចូលរួមក្នុងការចរចា ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រជាជនជាតិ និងប្រជាជនពិភពលោកដែលស្រឡាញ់សន្តិភាព ជឿជាក់យ៉ាងមុតមាំលើជ័យជំនះនៃយុត្តិធម៌ សីលធម៌ និងយុត្តិធម៌។

ចលនាប្រយុទ្ធប្រឆាំងសង្រ្គាមអយុត្តិធម៌ និងគាំទ្រការតស៊ូប្រកបដោយ​យុត្តិធម៌ដើម្បីរំដោះជាតិរបស់ប្រជាជនវៀតណាម បានក្លាយជានិមិត្តរូបនៃសម័យកាល និងជានិមិត្តរូបនៃសតិសម្បជញ្ញៈរបស់មនុស្សលោក។ យើងចងចាំជានិច្ច និងដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបណ្តាប្រទេសសង្គមនិយម មិត្តភ័ក្តិអន្តរជាតិ និងប្រជាជនដែលស្រឡាញ់សន្តិភាពក្នុងពិភពលោក អំពីចំណងសាមគ្គីភាពស្មោះត្រង់ ការគាំទ្រ និងជំនួយដល់ប្រជាជន​យើង ក្នុងការតស៊ូរំដោះជាតិ និងឯកភាពជាតិ៕

បកប្រែដោយ Duy Hoan