ឆ្នាំប្រពៃណីជាតិ ២០២៣ កន្លងមក គឺជាឆ្នាំមួយដែលមានការលំបាកជាច្រើន បញ្ហាប្រឈមដែលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែល​មិនត្រឹមតែលើប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទៀតផង។ ក្នុងបរិបទពិសេសនោះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល បានលើកកម្ពស់ស្មារតីស្នេហាជាតិ ប្តេជ្ញាចិត្ត សាមគ្គីភាព ភាពច្នៃប្រឌិត ខិតខំសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន។ វៀតណាមបានបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 និងមានប្រសិទ្ធភាពផង និងជំរុញការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង និងធ្វើការសមាហរណកម្មសកម្ម ស្ថិរភាពសង្គម និងនយោបាយ; ការការពារជាតិ និងសន្តិសុខត្រូវបានធានា។ រក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ការពង្រឹងនិងបង្កើនការជឿទុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋ និងរបបសង្គមនិយម ដែលត្រូវបានទទួលស្គាល់និងកោតសរសើរដោយសហគមន៍អន្តរជាតិ។ អាចឃើញថា លទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅនេះបន្តបង្ហាញយ៉ាងច្បាស់នូវការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្ស  ភាពវៃឆ្លាត និងការបន្សាំរបស់ប្រជាជនវៀតណាម និងប្រជាជាតិវៀតណាម។

leftcenterrightdel
បរិយាកាសថ្មី និងកម្លាំងចលករថ្មី ( រូបថត៖ Toquoc.vn)

រួមចំណែកដល់សមិទ្ធិផលរួមរបស់ប្រទេស ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងគណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់លំដាប់ថ្នាក់ កងទ័ពទាំងមូលបានរួបរួមគ្នា សាមគ្គីគ្នា និងខិតខំបំពេញភារកិច្ចឱ្យបានពេញលេញ។ មាន​ភាពម្ចាស់ការក្នុង​ការស្រាវជ្រាវ និងវាយតម្លៃស្ថានការណ៍ឲ្យបានត្រឹមត្រូវ និងផ្ដល់សេនាធិការជូនបក្ស រដ្ឋ ដើម្បីដោះស្រាយស្ថានការណ៍អំពីយោធា និងការពារជាតិប្រកបដោយជោគជ័យ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ។ បង្កើនសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព កសាងកងទ័ពដ៏រឹងមាំខាងនយោបាយដោយផ្សារភ្ជាប់ជាមួយនឹងការកសាងបក្សភាគកងទ័ពស្អាតស្អំ រឹងមាំ រក្សានិងពង្រឹងការដឹកនាំដាច់ខាតនិងផ្ទាល់របស់បក្សលើគ្រប់វិស័យរបស់បក្សចំពោះកងទ័ព។ សមិទ្ធផលលេចធ្លោរបស់កងទ័ពទាំងមូលបានបង្ហាញពីទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់កងទ័ពចំពោះបក្ស រដ្ឋ មាតុភូមិ និងប្រជាជន។

ឆ្នាំប្រពៃណីជាតិ ២០២៣  ត្រូវបានគេព្យាករណ៍ថា មានការលំបាក និងបញ្ហាប្រឈមជាច្រើន។ បរិយាកាសអន្តរជាតិមានភាពស្មុគស្មាញយ៉ាងខ្លាំងជាមួយនឹងចំណុចក្តៅនៃជម្លោះយោធា និងភាពអសកម្មខាងនយោបាយដែលប៉ះពាល់អវិជ្ជមានដល់ទិដ្ឋភាពជាច្រើន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ នេះគឺជាឆ្នាំដ៏សំខាន់មួយនិងមានសារៈសំខាន់ខ្លាំងក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគកងទ័ពលើក​ទី​១១។ នេះគឺជាពេលវេលាដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលត្រូវបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព លើក​កំពស់បញ្ញា និងឆន្ទៈរបស់ប្រជាជនវៀតណាមម្នាក់ៗដើម្បីយកឈ្នះលើការលំបាក និងទទួលបានជ័យជំនះថ្មី។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ នៅគម្រោងសំខាន់ៗជាច្រើននៅគ្រប់តំបន់នៃប្រទេស ដូចជាគម្រោងផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូង គម្រោងប្រេងនិងឧស្ម័នជាដើម កម្មាភិបាលនិងកម្មករនៅតែប្រឹងប្រែងធ្វើការដោយគ្មានថ្ងៃឈប់​សម្រាក​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ យុទ្ធជននៅតាមតំបន់ព្រំដែន កោះសមុទ្រនៃមាតុភូមិនៅតែការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ។ ដោយឈរលើស្មារតីនោះ ទំនួលខុសត្រូវនោះគួរតែផ្សព្វផ្សាយ។ ជាមួយនឹងស្មារតីថ្មី កម្លាំងចលករថ្មី ការតាំងចិត្តថ្មី ហើយជឿជាក់យ៉ាងមុតមាំថា ទូទាំងប្រទេសនឹងខិតខំប្រឹងប្រែងប្រឡងប្រណាំងដើម្បីសម្រេចបានជោគជ័យក្នុងឆ្នាំថ្មីប្រពៃណីជាតិ ២០២៣៕

បកប្រែដោយ Pham Diep