ជំរុញទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងទីក្រុង Saint Petersburg (រុស្ស៊ី)
កប.អនឡាញ - នារសៀលថ្ងៃទី ២៨ ខែកញ្ញា លោកស្រី Nguyen Thi Le ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបានទទួលជួបលោក Nikolai Bondarenko អនុប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិទីក្រុង Saint Petersburg (រុស្ស៊ី) ដើម្បីពិភាក្សាអំពីការជំរុញទំនាក់ទំនងរវាងមូលដ្ឋានទាំងពីរ។
នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Le បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងទីក្រុង Saint Petersburg ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនោះ លោកស្រីបានអះអាងថា ទីក្រុងហូជីមិញ មានបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយមិត្តភក្តិ និងដៃគូរុស្ស៊ីនិយាយរួម និងទីក្រុង Saint Petersburg និយាយដោយឡែក។
    |
 |
លោកស្រី Nguyen Thi Le ទទួលជួបលោក Nikolai Bondarenko |
លោកស្រី Nguyen Thi Le បានឯកភាពចំពោះសំណើបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ និងក្រុមប្រឹក្សានីតិប្បញ្ញត្តិទីក្រុង Saint Petersburg ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការងារបោះឆ្នោត និងនីតិបញ្ញត្តិ ចូលរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។
លោក Nikolai Bondarenko បានឲ្យដឹងថា អង្គភាពអាជីវកម្មនៅទីក្រុង Saint Petersburg ត្រៀមជាស្រេចសហការជាមួយអង្គភាពអាជីវកម្មទីក្រុងហូជីមិញ ដើម្បីជម្រុញសកម្មភាពជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ។ លោក Nikolai Bondarenko បានឲ្យដឹងទៀតថា ទីក្រុង Saint Petersburg កំពុងប្រញាប់ប្រញាល់បញ្ចប់ការត្រៀមរៀបចំសម្រាប់ពិធីសម្ពោធស្ដូបលោកប្រធានហូជីមិញនៅទីក្រុងនេះ៕
បកប្រែដោយ Thuy Anh