ថ្លែងនៅក្នុងពិធីបំផុសបំផុល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានឲ្យដឹងថា ភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចរបស់រដ្ឋាភិបាលនាពេលនេះគឺធ្វើឱ្យជីវិតវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ដែលក្នុងនោះ​​ រដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះការបើកសាលារៀនឡើងវិញ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បំផុសបំផុលកម្មវិធី “អុីនធឺណិតនិងកុំព្យូទ័រសម្រាប់សិស្សានុសិស្ស” (រូបថត៖ vnanet.vn)

កម្មវិធី “អុីនធឺណិតនិងកុំព្យូទ័រសម្រាប់សិស្សានុសិស្ស” រួមមានការជួយគាំទ្រដល់សិស្សានុសិស្សសិក្សាតាមប្រព័ន្ធអុីនធឺណិត និងជួយឧបត្ថម្ភកុំព្យូទ័រ ក៏ដូចជាជួយកម្មវិធីបង្រៀនតាមអុីនធឺណិតដោយឥតគិតថ្លៃមួយចំនួនទៀតផងដែរ។ កម្មវិធីក្នុងគោលបំណងធានាឱ្យមានប្រព័ន្ធអុីនធឺណិតគ្របដណ្ដប់បានទូលំទូលាយលើទីកន្លែងដែលមិនទាន់មានតភ្ជាប់ប្រព័ន្ធអុីនធឺណិតនៅមូលដ្ឋាននានាដែលកំពុងរក្សាកម្លាតសង្គមតាមសេចក្ដីណែនាំលេខ ១៦ របស់នាយករដ្ឋមន្រ្តីនិងអនុវត្តការសិក្សាតាមអុីនធឺណិត។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្មវិធី “អុីនធឺណិតនិងកុំព្យូទ័រសម្រាប់សិស្សានុសិស្ស” មានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះសង្គមនិងមនុស្សធម៌។ កម្មវិធីនេះនឹងរួមចំណែកដល់ការគ្របដណ្តប់អុីនធឺណិត និងអនុវត្ដគោលដៅលើកកម្ពស់ចំណេះដឹង និងការអភិវឌ្ឍសង្គមឌីជីថល។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្ត្រីបានកត់ស្គាល់និងវាយតម្លៃខ្ពស់ចំពោះផែនការអនុវត្តកម្មវិធី “អុីនធឺណិតនិងកុំព្យូទ័រសម្រាប់សិស្សានុសិស្ស”; ព្រមទាំងលោកលើកសរសើរចំពោះអាជីវកម្ម អង្គការ និងបុគ្គល ទោះបីជាជួបការលំបាកជាច្រើនដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ។

នៅពិធីបំផុសបំផុល ស្ថាប័នព័ត៌មាននិងផ្សព្វផ្សាយ អប់រំនិងបណ្តុះបណ្តាល ធនាគារ និងគណៈកម្មការគ្រប់គ្រងដើមទុនរដ្ឋនៅអាជីវកម្ម; ខេត្តក្រុង អាជីវកម្មនិងអង្គការអន្តរជាតិបានជួយឧបត្ថម្ភកុំព្យូទ័រជាង ១ លានគ្រឿង​​ ដែលមានតម្លៃជាង ២,៥០០ ពាន់លានដុង និងវិនិយោគចំនួន ៣,០០០ ពាន់លានដុងដើម្បីគ្របដណ្តប់អុីនធឺណិតនិងបំផុសបំផុលកម្មវិធី “អុីនធឺណិត​​ និងកុំព្យូទ័រសម្រាប់សិស្សានុសិស្ស”៕

បកប្រែដោយ Pham Diep