អំពីទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរ ការជួបជុំគ្នានៅគ្រប់លំដាប់ថ្នាក់ ហើយត្រៀមរៀបចំឲ្យបានល្អសម្រាប់សកម្មភាពរំលឹកខួបលើកទី៣០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៩ កញ្ញា ១៩៩២ - ២៩ កញ្ញា ២០២២)។

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរទាញយកដោយមានប្រសិទ្ធភាពនូវសក្ដានុពលសហប្រតិបត្តិការទាំងឡាយ ដោយខិតខំជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យ​សម្រេចបាន ៥០០ លានដុល្លាអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ។

leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue

លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានអបអរសាទរក្រុមប្រឹក្សានីតិបញ្ញត្តិប្រ៊ុយណេដារូសាឡឹមក្នុងឱកាសទទួលតួនាទីជាប្រធាន AIPA ឆ្នាំ២០២១ និងប្រធានមហាសន្និបាត AIPA លើកទី៤២ ព្រមទាំងបញ្ជាក់ថា រដ្ឋសភាវៀតណាមតែងតែគាំទ្រ និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សានីតិបញ្ញត្តិប្រ៊ុយណេ ក៏ដូចជាចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងកិច្ចប្រជុំនានារបស់ AIPA ផងដែរ។

ដោយវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានបំពេញ​តួនាទីជាប្រធាន AIPA ៤១ ប្រកបដោយជោគជ័យនោះ លោក Abdul Rahman Taib បានបញ្ជាក់ថា ប្រ៊ុយណេនឹងបន្តអ្វីៗដែលវៀតណាមបាន និងកំពុងធ្វើ ព្រមទាំងឲ្យដឹងថា ក្នុងអាណត្តិជាប្រធានអាស៊ាន និង AIPA ប្រ៊ុយណេនឹងផ្តោតលើការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃបណ្ដាប្រទេស និងការគ្របដណ្ដប់ផ្នែកឌីជីថលក្នុងសហគមន៍អាស៊ាន ពង្រឹងសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន បង្កើនការគោរពច្បាប់ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ឆ្ពោះទៅរកការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោក Vuong Dinh Hue    ​និង​​លោក Adbul Rahman Taib នៅ​ឯជំនួបពិភាក្សា​​

ពាក់ព័ន្ធនឹងបញ្ហាជម្ងឺរាតត្បាតកូវីដ ១៩ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្ដែងគោលបំណងចង់ពង្រីកតួនាទីរបស់សភាក្នុងក្របខ័ណ្ឌ AIPA ដើម្បីអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំង ហើយរួមសហការគ្នាក្នុងការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការផលិតវ៉ាក់សាំង។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្ដូរឌីជីថល ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត៕

បកប្រែដោយ Duy Hoan