លោកឯកអគ្គរដ្ឋទូត T.S.Tirumurti  ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់អំពីប្រធានបទដែលវៀតណាមលើកឡើងពិភាក្សានៅក្នុងសម័យប្រជុំសំខាន់ៗ របស់ក្រុមប្រឹក្សាសន្តិសុខដូចជា “ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់” ឬ “ការការពារហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់របស់ប្រជាជន”  ឬ “ដំណោះស្រាយចំពោះបញ្ហាគ្រាប់បែកមីន” គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់។ ឥណ្ឌារំពឹងថានឹងបន្តសហប្រតិបត្តិការជាមួយវៀតណាម ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះនៅក្រុមប្រឹក្សាសន្តិសុខ។

leftcenterrightdel
នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ជាអធិបតីនៃកិច្ចប្រជុំបូកសរុបសកម្មភាព ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅខែមេសា ឆ្នាំ ២០២១ (រូបថត៖ vnanet.vn)

រីឯលោកឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ឡាវប្រចាំអង្គការសហប្រជាជាតិ បានវាយតម្លៃថា វៀតណាមកំពុងដើរតួនាទីកាន់តែសំខាន់នៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសនៅក្រុមប្រឹក្សាសន្តិសុខ។ បញ្ហាដែលវៀតណាមបានលើកឡើងពិភាក្សាគឺមានសារៈសំខាន់ណាស់និងមានភាពជាក់ស្តែង ដោយសំដៅជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការសហប្រជាជាតិ ក៏ដូចជារវាងអង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខ ជាមួយអង្គការក្នុងតំបន់ និងអនុតំបន់។

លោកឯកអគ្គរដ្ឋទូត Anouparb Vongnorkeo បានសម្តែងនូវក្តីជឿជាក់ថា ប្រធានបទទាំងនេះមិនត្រឹមតែសមស្របប៉ុណ្ណោះទេ ថែមទាំងពិតជាចូលរួមចំណែកជំរុញការអនុវត្តកម្មវិធី និងសកម្មភាពនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ និងជួយក្រុមប្រឹក្សាសន្តិសុខអនុម័តលើដំណោះស្រាយ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខរបស់ពិភពលោក ជាពិសេសនៅតំបន់អាស៊ី៕

បកប្រែដោយ Huyen Trang