leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP

អត្ថបទក៏បញ្ជាក់ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានរួមវិភាគទានយ៉ាងសំខាន់ដល់ជោគជ័យលើគ្រប់វិស័យនៃសមាគមក្នុងឆ្នាំនេះ រួមទាំងផែនការស្ដារឡើងវិញ និងជម្រុញការផ្លាស់ប្តូរប្រកបដោយច្នៃប្រឌិតក្រោយ Covid-19។ យោងតាមអត្ថបទបានឲ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាជោគជ័យដ៏ធំធេងក្នុងឆ្នាំវៀតណាមជាប្រធានអាស៊ាន២០២០ និងបញ្ជាក់ជាថ្មីម្ដងទៀតលើតួនាទីមជ្ឈភាពរបស់អាស៊ាន។ គេហទំព័រ Asialink បញ្ជាក់ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំសមាគមឆ្លងកាត់បញ្ហាប្រឈមជាច្រើន និងឆ្ពោះទៅការស្ដារឡើងវិញ៕

បកប្រែដោយ Thuy Anh