នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តសហការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងជំរុញការស្តារឡើងវិញ។ អាស៊ានបានស្វាគមន៍សហភាពអឺរ៉ុប ឱ្យអនុវត្តកម្មវិធីដែលមានតំលៃ ៨០០ លានអឺរ៉ូដើម្បីជួយអាស៊ានក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ ហើយស្នើឲ្យ EU ជួយគាំទ្រមូលនិធិឆ្លើយតបនឹង Covid-19 របស់អាស៊ាន និងឃ្លាំងស្តុកបម្រុងនៃសម្ភារៈវេជ្ជសាស្ត្ររបស់អាស៊ាន និងជួយអាស៊ានអនុវត្តក្របខ័ណ្ឌនៃការស្ដារអាស៊ានឡើងវិញ។

leftcenterrightdel
លោក Pham Binh Minh ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន- EU លើកទី២៣ តាមប្រព័ន្ធវីដេអូ (រូបថត៖ baoquocte.vn)

នៅក្នុងកិច្ចប្រជុំនេះដែរ EU បានប្រកាសគំនិតផ្តួចផ្តើមថ្មីស្ដីពីការអនុវត្តកម្មវិធីជំនួយសុខភាព សម្រាប់ការទប់ទល់នឹងការរីករាលដាលនៃជំងឺនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិកាទ្រទ្រង់អាស៊ានមានចំនួន ៣៥០ លានអឺរ៉ូ ដែល EU ផ្ដល់ដល់អាស៊ាន។ រដ្ឋមន្រ្តីទាំងអស់បានអនុម័តលើសេចក្តីថ្លែងការណ៍រួមអាស៊ាន - អឺរ៉ុបស្តីពីការតភ្ជាប់ ឯកភាពបន្តស្រាវជ្រាវដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរី (FTA) អាស៊ាន-EU បញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស (CATA) យ៉ាងឆាប់ៗនេះ។ល។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និង EU ក៏បានព្រមព្រៀងគ្នាដើម្បីធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។

ប្រទេសទាំងឡាយបានបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការចរចាដើម្បីទទួលបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក Pham Binh Minh បានបញ្ជាក់ថា វៀតណាមគាំទ្រការកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន- EU។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យ EU ចែករំលែកបទពិសោធន៍ និងគាំទ្រអាស៊ានក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ ផ្សាភ្ជាប់អនុតំបន់ជាមួយនឹងដំណើរការអភិវឌ្ឍន៍រួមរបស់អាស៊ាន ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh