leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung អញ្ជើញជាសហអធិបតីនៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម - ប៉ូឡូញ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើត។ ភាគីទាំងពីរបានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងក្នុងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ សំដៅចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

ភាគីទាំងពីរឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម និងសហភាពអឺរ៉ុប  (EVFTA) ទើបតែចូលជាធរមានចាប់តាំងពីខែសីហា ឆ្នាំ២០២០ មកម្ល៉េះ ហើយជាស្ពានតភ្ជាប់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់រវាងអាជីវកម្មនៃប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្រ្តី To Anh Dung បានថ្លែងអំណរគុណចំពោះប្រទេសប៉ូឡូញ ដែលបានគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ហើយនិងស្នើ ប៉ូឡូញ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារវិនិយោគ EVIPA ។

ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ អប់រំ - បណ្តុះបណ្តាល សុខាភិបាល យុត្តិធម៌ កសិកម្ម ធនធានធម្មជាតិ - បរិស្ថាន វប្បធម៌ និងទេសចរណ៍។ ក្នុងបរិបទនៃការរីករាលដាល Covid-19 បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ភាគីទាំងពីរបានឯកភាពបន្តបង្កើតលក្ខខណ្ឌអំណោយ​ផលសម្រាប់ពលរដ្ឋនៃប្រទេសរៀងៗខ្លួនឲ្យវិលត្រឡប់មកប្រទេសវិញ៕

បកប្រែដោយ Pham Diep