ក្នុងកិច្ចប្រជុំនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក Pham Binh Minh បានសង្កត់ធ្ងន់លើអត្ថន័យរបស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្រ្ដីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសហុងគ្រី លោក Szijjártó Péter ក្នុងឱកាសប្រទេសទាំងពីររំលឹកខួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ហុងគ្រី (១៩៥០-២០២០)។

leftcenterrightdel
លោក Pham Binh Minh និងលោក Szijjártó Péter (រូបថត៖ vnanet.vn)

លោក Szijjártó Péter បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងឱឡារិកពីភាគីវៀតណាម និងបញ្ជាក់ថា  ប្រទេសហុងគ្រីមានបំណងជម្រុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាមឲ្យស៊ីជម្រៅនិងមានប្រសិទ្ធភាព ហើយវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែសំខាន់របស់វៀតណាមនៅក្នុងតំបន់។

ភាគីទាំងពីរសម្ដែងនូវក្ដីសប្បាយរីករាយដោយឃើញបានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយមានវិធានការជាក់ស្ដែងដើម្បីពង្រីកថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះការសហការ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតនៅភ្នាក់ងារ និងអង្គការសំខាន់ៗរបស់អង្គការសហប្រជាជាតិ។

ភាគីទាំងពីរឯកភាពលើកទឹកចិត្ត និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស និងវិនិយោគិននៃភាគីទាំងពីរក្នុងកិច្ចសហប្រតិបត្តិការ និងធ្វើអាជីវកម្ម ជាពិសេសលើវិស័យដែលហុងគ្រីមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ។ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ចូលរួមចំណែករឹតបន្តឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ហុងគ្រី។ ភាគីទាំងពីរក៏ពិភាក្សាអំពីបញ្ហាដែលពិភពលោក និងតំបន់ដែល​មាន​ការ​យកចិត្តទុកដាក់ដូច​គ្នា រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕

បកប្រែដោយ Thuy Anh