leftcenterrightdel
រដ្ឋសភាសហរដ្ឋអាមេរិកបង្ហាញសេចក្តីសម្រេចចិត្តអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក (រូប​ថត៖ Internet)

សេចក្តីសម្រេចចិត្តមានឈ្មោះថា “អបអរសាទរខួបលើកទី ២៥ ឆ្នាំនៃការធ្វើឱ្យប្រក្រតីទំនាក់ទំនងឡើងវិញរវាង​សាធារណ​រដ្ឋសង្គមនិយមវៀតណាម និងសហរដ្ឋអាមេរិក រួមសហការគ្នាដើម្បីតំបន់អាស៊ីអាគ្នេយ៍មួយប្រកបដោយស្ថិរភាព វិបុលភាព និងសន្តិភាព” ។ សេចក្តីសម្រេចចិត្តទាំងពីរនេះបានបញ្ជាក់ពីការសន្យារបស់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកបន្តជាដៃគូរឹងមាំ ជឿទុកចិត្ត និងស្វាហាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងការបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកមួយប្រកបដោយសន្តិភាព វិបុលភាព ការបើកចំហ និងឈរ​លើមូលដ្ឋាននៃសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ ជម្រុញសន្តិសុខ ការអភិវឌ្ឍ និងគោរពអធិបតេយ្យភាព។

សេចក្តីសម្រេចចិត្តទាំងពីរនេះ បានស្វាគមន៍ចំពោះសមិទ្ធិផលទាំងឡាយដែលសម្រេចបានក្នុងទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ក៏ដូចជាក្នុងយន្តការនានាក្នុងតំបន់ រួមទាំងមេគង្គ។ សេចក្តីសម្រេចចិត្តនេះក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សហគមន៍ជនជាតិវៀតណាមក្នុងការអភិវឌ្ឍរបស់សហរដ្ឋអាមេរិក។ ជាពិសេសសម្រាប់ការដោះស្រាយផលវិបាកក្រោយសង្គ្រាម សេចក្តីសម្រេចចិត្តទាំងពីរនេះបានបង្ហាញយ៉ាងច្បាស់នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការបន្សាបជាតិពុលឌីអុកស៊ីត ការាវរកគ្រាប់មីនដែលមិនទាន់ផ្ទុះ និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកទាហានអាមេរិក និងទាហានវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាម។

សភាជាតិសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងតំបន់ និងនៅលើ​ពិភ​ព​លោ​ក ​ជា​ពិសេសនៅពេលដែលវៀតណាមកាន់តួនាទីពីរក្នុងពេលតែមួយគឺជាប្រធានអាស៊ាន ២០២០ ផង និងជាសមាជិកមិនអចិន្ត្រៃយ៍នៃ​ក្រុ​មប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ផង។ ភាគីអាមេរិកវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបាន​ត្រៀមខ្លួនជាស្រេចក្នុងការការពារសេរីភាពខាងធ្វើនាវាចរណ៍ និងការអនុវត្តច្បាប់អន្តរជាតិនៅសមុទ្រខាងកើត ព្រមទាំងបានអះអាងថាសិទ្ធិ និងផលប្រយោជន៍របស់វៀតណាមដែលស្របតាមច្បាប់អន្តរជាតិគឺត្រូវតែគោរពជានិច្ច៕

បកប្រែដោយ Duy Hoan