ក្នុងបំណងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយវៀតណាម-ជប៉ុន នៅបរិបទថ្មី លោក Tran Quoc Vuong បានស្នើឲ្យលោក Yamada Takio ជម្រុញយ៉ាងសកម្មនូវទំនុកទុកចិត្តនយោបាយ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម កិច្ចសហការរវាងប្រទេសទាំងពីរក្នុងការទប់ទល់នឹងជំងឺ Covid-19 ។ លោករំពឹងថា លោក Yamada Takio នឹងចូលរួមយ៉ាងសកម្មក្នុងការជម្រុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្ដវៀតណាម និងបណ្ដាគណបក្សនយោបាយជប៉ុនដើម្បីបង្កើតមូលដ្ឋាននយោបាយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងលើវិស័យផ្សេងៗ។

leftcenterrightdel
លោក Tran Quoc Vuong ទទួលជួបលោក Yamada Takio (រូបថត៖ vnanet.vn)

ដោយបានដឹងថា ប៉ុន្មានថ្ងៃថ្មីៗនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ Kyushu នៃប្រទេសជប៉ុនដែលធ្វើឲ្យមានទឹកជំនន់ និងបាក់ដីបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន និងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ លោក Tran Quoc Vuong បានផ្តាំផ្ញើការសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំនិងប្រជាជនជប៉ុន។

លោក Yamada Takio បញ្ជាក់ថា ប្រទេសជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយ វៀតណាម-ជប៉ុន និងតួនាតីរបស់វៀតណាមនៅតំបន់ និងនៅលើពិភពលោក។ ប្រទេសជប៉ុនក៏វាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ លោក Yamada Takio សង្កត់ធ្ងន់ថា ប្រទេសជប៉ុនចាត់ទុកវៀតណាមជាគោលដៅវិនិយោគមួយក្នុងចំណោមគោលដៅវិនិយោគល្អជាងគេក្នុងតំបន់។ លោកបានបញ្ជាក់ថានឹងខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការពង្រីកទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh