leftcenterrightdel
លោក Nguyen Thanh Phong ទទួលជួបលោក Sengphet Houngboungnuang (រូបថត៖ zingnews.vn)

ក្នុងឱកាសនេះ លោក Sengphet Houngboungnuang បានថ្លែងអំណរគុណចំពោះជំនួយរបស់វៀតណាមទាំងស្មារតី និងសំភារៈក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ហើយបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរបានជួយឲ្យប្រទេសទាំងពីរយកឈ្នះលើជំងឺ Covid-19។ លោកក៏បានស្នើឲ្យប្រទេសទាំងពីរបន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ កិច្ចការបរទេស និងសេដ្ឋកិច្ចក្រោយជំងឺ Covid-19។ 

លោក Nguyen Thanh Phong បានឯកភាពបន្តការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគនៅពេលខាងមុខ។ លោកក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងប្រទេសឡាវនិយាយរួម រវាងទីក្រុងហូជីមិញនិងទីក្រុងវៀងច័ន្ទន៍និយាយដោយឡែក។ ជាមួយគ្នានោះគម្រោងជាច្រើនដែលត្រូវបានដាក់ឲ្យដំណើរការនៅក្នុងបរិបទក្រោយ Covid-19 នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឡើងវិញ៕

បកប្រែដោយ Thuy Anh