ដោយផ្អែកលើគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព និងជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិវៀតណាមបានខិតខំចូលរួមក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសការសម្រេចបានជោគជ័យនូវការទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមករា ឆ្នាំ២០២០ និងបានរៀបចំព្រឹត្តិការណ៍សំខាន់ៗចំនួនពីរគឺ វេទិកាពិភាក្សាបើកទូលាយស្តីពី “ការជម្រុញការអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” និងសន្និសីទផ្ដល់ព័ត៌មានស្តីពី “កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងបណ្តាអង្គការក្នុងតំបន់ស្តីពីតួនាទីរបស់អាស៊ាន”។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Le Hoai Trung ថ្លែងនៅក្នុងកិច្ចប្រជុំ (រូ​​ប​ថត៖ vnanet.vn)

វៀតណាមបានដោះស្រាយរាល់បញ្ហានៅក្រុមប្រឹក្សាសន្តិសុខយ៉ាងសមស្រប និងប្រកបដោយតុល្យភាព ដោយខិតខំដើរតួនាទីជាអ្នកសំរបសំរួលក្នុងល័ក្ខខ័ណ្ឌ និងសមត្ថភាពរបស់ខ្លួនដើម្បីជំរុញដំណោះស្រាយសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយឈរលើមូលដ្ឋានលើកកម្ពស់ការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់បណ្តាប្រទេស មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេស មិនប្រើនិងគំរាមប្រើកម្លាំងអាវុធក្នុងទំនាក់ទំនងអន្តរជាតិ។ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ បណ្តាប្រទេស និងមតិសាធារណៈអន្តរជាតិមានការវាយតំលៃវិជ្ជមានជាច្រើនលើតួនាទី និងការចូលរួមរបស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃ​កិច្ច​ប្រជុំ (រូប​ថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Le Hoai Trung បានអះអាងថា វៀតណាមសម្រេចបានល្អនូវរាល់ភារកិច្ចរបស់ខ្លួនក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដោយសម្រេចបានរាល់គោលដៅ តម្រូវការ និងគោលការណ៍ដែលបានដាក់ចេញ រួមចំណែកយ៉ាងសកម្ម និងវិជ្ជមានដល់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយហេតុនេះរួមចំណែកបង្កើតបរិយាកាសអន្តរជាតិអំណោយផលសម្រាប់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មរបស់ប្រទេសជាតិ រួមទាំងជំរុញទំនាក់ទំនងទ្វេភាគីល្អរវាងវៀតណាម និងបណ្តាប្រទេសដទៃទៀតផងដែរ៕

បកប្រែដោយ Duy Hoan