leftcenterrightdel
លោក Pham Minh Chinh ទទួលជួបលោក Yamada Takio (រូបថត៖ vnanet.vn)

លោក Pham Minh Chinh ជឿជាក់ថា លោក Yamada Takio នឹងរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមជាមួយបណ្តាគណបក្សនយោបាយរបស់ជប៉ុន និងទំនាក់ទំនងរវាងក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុនជាមួយសហភាពសមាជិកសភាមិត្តភាពជប៉ុន - វៀតណាមនិយាយដោយឡែក។ លោកបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសហការ ចែករំលែកបទពិសោធន៍ និងជួយគាំទ្រគ្នាទៅវិញទៅមកជាមួយប្រទេសជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

លោក Yamada Takio រំពឹងថា នឹងទទួលបានការយកចិត្តទុកដាក់និងការជួយគាំទ្រពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីបំពេញបានល្អនូវបេសកកម្មរបស់ខ្លួន ចូលរួមចំណែកក្នុងការជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយ ដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ីរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh